Thursday, May 19, 2016

អំពីព្រះសម្មាសម្ពុ​ទ្ធ



អំពីព្រះសម្មាសម្ពុទ្ធ
        - ព្រះសម្ពុទ្ធ ទ្រង់ចាប់បដិសន្ធិនៅថ្ងៃ ព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាឍ ឆ្នំារកា វេលារាត្រីទៀបភ្លឺ ព្រះមាតាព្រះនាម នាងសិរីមហាមាយា ព្រះបិតាព្រះនាម ព្រះបាទសិរីសុទ្ធោទន ទ្រង់ប្រសូត្រក្នុងសក្យត្រកូល
-            បុព្វហេតុនៃការចុះចាប់បដិសន្ធិ គឺដោយមានទេព្ដា និងព្រហ្មទាំងឡាយ ០១ម៉ីនលោកធាតុ បាននាំគ្នាទៅអញ្ជើញព្រះអង្គឱ្យចុះមកក្នុងមនុស្សលោក ដើម្បីត្រាស់ដឹងជាព្រះពុទ្ធ ។
-            ព្រោះទេវតានិងព្រហ្មទាំងឡាយបានឮកោលាហល ដែលសុទ្ធាវាសមហាព្រហ្មស្រែកប្រកាសប្រាប់ ថា<<<កន្លងទៅមុខមួយសែនឆ្នាំទៀតនឹងមានព្រះសព្វញ្ញូពុទ្ធកើតឡើងក្នុងលោក >>>​ ។
-            ចំណែកកោលាហលទាំងប្រាំនោះគឺ៖
1.កប្បកោលាហល ( ផ្អើលនឹងឆេះកប្ប )
2.   ពុទ្ធកោលាហល (ផ្អើលនឹងព្រះពុទ្ធត្រាស់ដឹង )
3.   ចក្កត្តិកោលាហល ( ផ្អើលនឹងស្ដេចចក្រពតិ្ត )
4.   មង្គលកោលាហល ( ផ្អើលនឹងមង្គល )
5.   មោនេយ្យកោលាហល ( ផ្អើលនឹងមោនេយ្យប្បដិបត្តិ )
សេចក្ដីអធិប្បាយ
១.នៅរវាងមួយសែនទៅមុខទៀតភ្លើងនឹងឆេះកប្ប សុទ្ធាវាសមហាព្រហ្មទាំងឡាយបានដឹងហើយ ក៏ចុះមកស្រែកប្រកាស ប្រាប់មនុស្សទូទៅទាំងមួយម៉ឺនលោកធាតុ ឱ្យដឹងគ្រប់គ្នា ឱ្យខំធ្វើបុណ្យទានរក្សាសីល នេះហៅថា កប្បកោលាហល ។
២.នៅមួយសែនឆ្នាំទៀត ព្រះពុទ្ធកើតឡើងក្នុងលោក ................................នេះហៅថា ពុទ្ធកោលាហល
៣. នៅមួយសែនឆ្នាំទៀត ស្ដេចចក្រពត្តិនឹងកើតក្នុងលោក.................. នេះហៅថា ចក្កពត្តិកោលាហល
៤. នៅមួយសែនឆ្នាំទៀត ព្រះពុទ្ធទ្រង់នឹងត្រាស់ដឹង ហើយសម្ដែងមង្គល ៣៨ប្រការ ........នេះហៅថា មង្គលកោលាហល ។
៥.នៅមួយសែនឆ្នាំទៀតព្រះពុទ្ធទ្រង់នឹងសម្ដែងមោនេយ្យប្បដិបត្តិ....នេះហៅថា មោនេយ្យកោលាហល
 ក្នុងកោលាហលមួយសុទ្ធតែមានសុទ្ធាវាសមហាព្រហ្មហោះមកប្រកាសប្រាប់មហាជនដូចៗគ្នា ។
        -   ក្នុងកាលដែលទ្រង់ជាទេវបុត្តព្រះនាម ព្រះសន្តុសិតទេវបុត្ត ជិតច្យុចចាកតុសិតសួគ៌នោះ ទ្រង់មានបុព្វនិមិត្តប្រាំយ៉ាងកើតឡើងដល់ព្រះអង្គគឺ
1.ទិព្វបុប្ផា ដែលប្រដាប់ព្រះកាយស្វិតក្រៀម
2.   សំពត់ទិព្វដែលព្រះអង្គទ្រងនោះមានពណ៌សៅហ្មង
3.   ព្រះសេទោហរូចេញពីព្រះកច្ឆប្រទេស
4.   ព្រះសរីរកាយប្រកបដោយ អាការៈចាស់ជរាប្រាកដ
5.   មានព្រះទ័យអផ្សុកជាទុក្ខនឿយណាយចាកទេវលោក មិនត្រេកអរនឹងស្ថិតនៅលើអាសនៈជាទិព្វ
- ក្នុងពេលដែល ព្រះសន្តុសិតទេវបុត្តព្រះអង្គជិតនឹងច្យុចចាកតុសិតសួគ៌ មកកើតក្នុងមនុស្សលោក
ទ្រង់បានពិចារណានូវមហាវិលោកនៈទាំងប្រាំគឺ៖
1.កាល
2.   ប្រទេស
3.   ទ្វីប
4.   ត្រកូល
5.   មាតា
អធិប្បាយមហាវិលោកនៈទាំងប្រាំ
១.បានជាព្រះអង្គទ្រង់ពិចារណាមើលនូវកាលនោះព្រោះ អាស្រ័យហេតុជាធម្មតាថា បើក្នុងាកាលណា សត្វមានអាយុច្រើនជាមួយសែនឆ្នាំ ឬថយតិចចុះមកពី១០០ឆ្នាំ កាលនោះព្រះពុទ្ធមិនដែលចុះមកកើតទេ អាយុមនុស្សយ៉ាងច្រើនត្រឹមមួយសែនឆ្នាំ  ឬយ៉ាងតិចត្រឹម ១០០ឆ្នាំ ទើបព្រះពុទ្ធចុះមកកើតក្នុងលោក ។
២.ព្រះអង្គប្ររមិលមើលនូវប្រទេសនោះត្បិតថា ព្រះពុទ្ធមិនដែលកើតក្នុងបច្ចន្តប្រទេសទេ បុគ្គលទាំងឡាយ មានយសច្រើន មានព្រះពុទ្ធជាដើមតែងតែកើតក្នុងមជ្ឈិមប្រទេសប៉ុណ្ណោះ ។
៣.ព្រះអង្គប្ររមិលមើលនូវត្រកូលនោះ ត្បិតថាព្រះពុទ្ធតែងតែកើតក្នុងត្រគូលពីរគឺ ខត្តិយត្រកូល និង ព្រាហ្មណត្រកូល ។
៤.ព្រះអង្គទ្រង់រមិលមើលនូវមាតា ត្បិតថាស្ត្រីដែលជាពុទ្ធមាតាមិនមែនជា ស្រ្ដីឡេះឡោះ មិនមែនជាអ្នកលេងសុរាចាដើម ចំណែកឯស្រ្ដីជាពុទ្ធមាតានោះ ជាស្រ្ដីមានអភិនីហារកសាងមកអំពី អតីតភព មានបារមីធម៌បំពេញគ្រប់មួយសែនកប្បហើយ
        - ក្នុងពេលដែលព្រះអង្គចុះចាប់បដិសន្ធិនោះ ព្រះមាតាទ្រង់សុបិន្ដថា មហារាជទាំងបួនមកលើព្រះនាង ទាំងសិរីសយនានាំទៅកាន់ព្រៃហេមពាន្ដ ដាក់លើមនោសិលាទំហំ​៦០ យោជន៍ ក្រោមដើមរាំងធំមួយ កម្ពស់ ១០០យោជន៍ ។ ពួកទេវធីតាមកអញ្ជើញព្រះនាងទៅស្រង់ទឹកក្នុងស្រះអនោត័ត្ត ។ នៅក្នុងព្រៃនោះមាន ភ្នំប្រាក់មួយ វិមានមាសមួយនៅលើភ្នំប្រាក់នោះ ។ ព្រះនាងផ្ទុំក្នុងវិមានមាសនោះ បែរព្រះសិរៈទៅទិសខាងកើត ។ មានភ្នំមាសមួយ នៅជិតភ្នំប្រាក់នោះ មានដំរីសមួយចុះអំពី ភ្នំមាសនោះមក ហើយឡើងទៅលើភ្នំប្រាក់ ប្រមោយកាន់ផ្កាឈូកស បន្លឺកោញ្ជនាទ ចូលមកក្នុងវិមានមាស ដើរប្រទាក់សិនព្រះនាងបីជុំ ហើយហាក់បីដូចជាចូលទៅក្នុងឧទរព្រះនាង​ខាងស្ដាំ ។ ព្រះបរមពោធិសត្វចុះចាប់បដិសន្ធិក្នុងវេលានោះឯង ។
        - ក្នុងកាលព្រះបរមពោធិសត្វចុះចាប់បដិសន្ធិនោះ មានបុព្វនិមិត្ត ៣២ប្រការគឺ៖
1.ផែនដីកមរើកញាប់ញ័រ ហើយមានរស្មីភ្លឺពេញលោកធាតុ
2.   ក្នុងលោកន្ដរមហានរក ដែលធ្លាប់តែងងឹតជានិច្ច ត្រឡប់ជាភ្លឺ
3.   មនុស្សភ្នែកខ្វាក់ បែរទៅជាមើលឃើញរូបវត្ថុផ្សេងៗ, មនុស្សត្រចៀកថ្លង់បានលឺសូរម្លេង, មនុស្សគនិយាយបាន, មនុស្សខ្នងគមបែរជាលាត្រង់បាន, មនុស្សខ្វិនដើររួច
4.   សត្វទាំងឡាយ ដែលត្រូវគុកច្រវាក់ខ្នោះឃ្នាង បែរជារួចចេញបាន
5.   ភ្លើងក្នុងនរកទាំងឡាយមានអវចីនរកជាដើម បែរជារលត់
6.   សេចក្ដីស្រេកឃ្លានក្នុងបេតវិស័យរម្ងាប់
7.   ទ្វារ និងបង្អួចបិទ ក៏បើកចេញឯង
8.   សម្ពៅ និងទូកទាំងឡាយ ដែលលឿនទៅក្នុងទិសផ្សេងៗក៏ទៅដល់កំពង់ដែលគេប្រាថ្នានឹងទៅនោះ
9.   ភ័យនៃសត្វតិរច្ឆានទាំងឡាយ មិនមានក្នុងខណៈនោះ
10.   រោគនៃសត្វទាំងឡាយរម្ងាប់
11. សត្វដែលមានពៀរនឹងគ្នា ក៏មានមេត្តាចិត្តដល់គ្នា
12.សត្វទាំងឡាយនិយាយសម្ដីជាទីស្រឡាញ់ដល់គ្នា
13.   ហ្វូងសេះទាំងឡាយបន្លឺសម្លេរកគ្នា
14.ហ្វូងដំរីបន្លឺសម្លេងគឹកកង
15.   តូរតន្ត្រីទាំងអស់ បន្លឺសូរសម្លេងឡើងឯង
16.គ្រឿងអាភរណៈរបស់មនុស្សទាំងឡាយមានពន្លឺភ្លឺឡើងទង្គិចគ្នាបន្លឺសម្លេងប្រាកដ
17.ទិសទាំងឡាយភ្លឺ
18.ខ្យល់ព្យុះធំ មិនមានបក់ផាត់
19.ខ្យល់បក់តិចៗល្មម ត្រជាក់ជាសុខដល់សត្វទាំងឡាយ​បង្កើតមានឡើយ
20.   អាកាសមេឃបណ្ដាលឱ្យភ្លៀងធ្លាក់
21.ទទឹកទម្លាយផ្ទៃផែនដីផុសឡើងមកហូរទៅក្នុងទីទាំងពួង
22.   ហ្វូងសត្វស្លាប់ទាំងឡាយលែងហើរទៅក្នុងអាកាស ចុះមកដើរក្នុងភូមិភាគ
23.   ខ្សែទឹកក្នុងស្ទឹងមិនបានហូរ នៅនឹងថ្កល់ដូចទឹកក្នុងស្រះ
24.   ទឹកប្រៃក្នុងមហាសមុទ្រ ប្រែជាផ្អែម
25.   ផ្កាឈូកមានពណ៌ប្រាំទាំងអស់ កើតមានដេរដាស់ទៅក្នុងសមុទ្រ ស្ទឹងនិងផ្ទៃផែនដី
26.   ផ្កាដែលកើតក្នុងទឹក លើគោករីកទាំងអស់
27.   ព្រឹក្សាលតាវល្លិ៍ទាំងឡាយកើតជាផ្កាឈូកចេញតាមដើម មែក នឹងទង
28.   ឈូកទាំងឡាយសុទ្ធតែមានដើមទម្លាយផែនថ្ម ផុសឡើងមកមួយកន្លែងមានផ្កាប្រាំពីរគ្រប់ៗថ្មទាំង អស់
29.   ផ្កាឈូកទាំងឡាយកើតប្រាកដ សំយុងចុះមកពីលើអាកាស
30.   រុក្ខជាតិទាំងឡាយដែលជាឈើ មានផ្កានឹងផ្លែ ក៏ផ្កាផ្លែក្នុងខណៈនោះទាំងអស់
31.   ភ្លៀងផ្កាទិព្វមានផ្កាមន្ទារបុស្សជាដើម ធ្លាក់ចុះមកក្នុងទីទាំងពួងដោយជុំវិញ
32.   តុរតន្ត្រីបន្លឺសម្លេងឡើងឯងក្នុងអាកាស,របៀបទង់ជ័យទិព្វមានប្រាកដពេញទូទៅដូចគ្នាទាំងមួយម៉ឺនលោកធាតុ មានពណ៌នឹងពន្លឺភ្លឺអស្ចារ្យ ។ នេះត្រូវជាបុព្វនិមិត្តទាំង ៣២ប្រការដូច្នោះ ។
ការទាយសុបិននិមិត្តថ្វាយព្រះរាជទេវី
        មានព្រាហ្ម ៦៤ទាយសុបិននិមិត្តថា៖ ព្រះរាជទេវីនឹងមានព្រះរាជបុត្ត នោះមានគត៌ពីប្រការគឺ
1.បើនៅជាឃរាវាស នឹងបានជាស្ដេចបរមចក្រពត្តិ
2.   បើចេញទ្រង់ព្រះផ្នួសនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ
ទ្រង់ព្រះគត៌
        ក្នុងកាលព្រះបរមពោធិសត្វគង់នៅក្នុងឧទរព្រះមាតានោះ មានមហារាជាទាំងបួនក្នុងចក្រវាឡនេះ ព្រមទាំងក្នុងចក្រវាឡឯទៀត កាន់ព្រះខ័នមកនៅចាំថែរក្សាព្រះពុទ្ធមាតារហូតដល់គ្រប់១០ខែ ។
ព្រះបរមពោធិសត្វគង់នៅក្នុងឧទរព្រះមាតានោះមានអាការៈ
        ដូច្នេះ គឺព្រះអង្គគង់ពែនភ្នែន បែរព្រះភ័ក្រ្ទទៅខាងព្រះបិដ្ឋិមាតា ព្រះមាតាទតឃើញព្រះពោធិសត្វ គង់ក្នុងគត៌ ឯព្រះពោធិសត្វទតព្រះមាតាមិនឃើញ ។

អំពីព្រះសាស្ដាប្រសូត្រ
        ព្រះអង្គប្រសុត្រមុនពុទ្ធសករាជ ៨០ឆ្នាំ នៅថ្ងៃ សុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំ វេលាជិតថ្ងៃត្រង់ ។
កន្លែងប្រសូត្រ
        ព្រះអង្គប្រសូត្រនៅព្រៃលុម្ពិនី (ព្រៃសាលព្រឹក្ស) ជាចន្លោះនគរទាំងពីរ គឺនគរកបិលព័ស្ដុ និងនគរទេវទហៈ ។ ព្រះមាតាទ្រង់ឈរលើកព្រះហស្ដម្ខាងតោងមែកសាលព្រឹក្ស ហើយប្រសូត្រ មិនមែនផ្ទុំ ប្រសូត្រដូចស្រីដូចដទៃ ។
បុព្វហេតុនៃការប្រសូត្រ
        បានជាព្រះពោធិសត្វប្រសូត្រក្នុងព្រៃដូច្នោះគឺ ហេតុតែព្រះមាតាប្រាថ្នានឹងស្ដេចទៅសួរព្រះមាតាបិតា នៃព្រះនាងឯទេវទហៈនគរ លុះយាងទៅដល់ព្រៃលម្ពិនីក៏ស្រាប់តែប្រឈួនព្រះឧទរ ហើយប្រសូត្រក្នុងព្រៃនោះឯង ។ ដោយមានគោលជាសម្អាងមួយទៀតថា តាមទំនៀមទម្លាប់របស់ព្រាហ្ម តែងប្រកាន់ថា កាលបើភរិយា
- ទ្រង់ចេញសាងព្រះផ្នួសក្នុងព្រះជន្មគម្រប់ ២៩ឆ្នាំ នៅថ្ងៃ ព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាឍ ឆ្នាំថោះ វេលាអាធ្រាត្រ
     - ទ្រង់ធ្វើទុក្កិរិយា នៅតមបន់ឧរុវេលាសេនានិគម ដែនមគធជនបទ។ ដែលមានអ្នកដឹងច្រើនជាង ០៥ឡើងទៅ ប៉ុន្តែអ្នកដែលបាននៅជាមួយ ០៥នាក់គឺ 
  1. ព្រះកោណ្ឌញ្ញៈ រូប
  2. ព្រះវប្ប រូប
  3. ព្រះភទ្ទយៈ រូប
  4. ព្រះមហានាម រូប
  5. ព្រះអស្សជិ រូប
   - ថ្ងៃព្រះអង្គបានត្រាស់ ទ្រង់បានទទួលមធុបាយាស អំពីនាង សុជាតា ជាធីតានៃសេនកុដុម្ពីក៍ នៅស្រុកសេនានិគម ក្នុងឧរុវេលលាប្រទេស
   - 
 


No comments: