ការតាក់តែងលិខិតរដ្ឋបាល
I-សេចក្តីផ្តើម
មុនធ្វើការតាក់តែងលិខិតរដ្ឋបាល គេត្រូវស្គាល់អ្វីទៅដែលហៅថា
ការងាររដ្ឋបាល ងាយស្រួលក្នុងការប្រើប្រាស់ពាក្យមួយចំនួនក្នុងការតាក់តែងលិខិតស្នាម។
II-ការបង្ហាញត្រួសៗ អំពីឯកសាររដ្ឋបាល
តើគេត្រូវប្រប្រាស់ឯកសាររដ្ឋបាលអ្វីខ្លះ
? ពេលណា ? កិច្ចការណា ? ត្រូវបានគេប្រើប្រាស់ និងត្រូវចេះជ្រើសរើសឯកសាររដ្ឋបាលយកមកប្រើប្រាស់។
ដូច្នេះ មុននឹងធ្វើការតាក់តែងលិខិតរដ្ឋបាលត្រូវចេះជ្រើសរើសឯកសាររដ្ឋបាលឱ្យបានត្រឹមត្រូវ
ព្រោះការងាររដ្ឋបាល គឺជាការងារទំនាក់ទំនង។
III-ការតាក់តែងលិខិតរដ្ឋបាល
មុននឹងធ្វើការតាក់តែងត្រូវយល់ពាក្យថា
៖
ក.លិខិតរដ្ឋបាល
·
ជាឯកសារមួយក្នុងចំណោមឯកសាររដ្ឋបាល
សំដៅលើតែលិខិតជាសំណេរ ដែលប្រើសំរាប់ទំនាក់ទំនងគ្នាក្តី ការងាររដ្ឋបាលក្តី
·
ក្នុងការងាររដ្ឋបាល គេប្រើលិខិតនេះពី
៧០% ទៅ ៨០%
·
ការសរសេរលិខិតរដ្ឋបាលមានភាពស្មុគស្មាញច្រើន
ខ.ឯកសាររដ្ឋបាល
·
មិនមែនជាក្រដាស់ស្នាមដែលគេដំកល់ទុកជាឯកសារនោះទេ
វាជាក្រដាស់ស្នាម
ដែលយើងប្រើប្រាស់សព្វថ្ងៃ
ឧទាហរណ៍
៖ មានអ្វីកើតឡើង ? មានឯកសារអ្វីជាមូលដ្ឋាន ?
·
ជាលិខិតស្នាមទាំងអស់ដែលប្រើប្រាស់ក្នុងការងាររដ្ឋបាល
ក្នុងនោះមាន ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ដីកា សេចក្តីណែនាំ.....។
ដូច្នេះ
រដ្ឋបាលមានន័យដូចម្តេច? តាមន័យសាម័ញ្ញ គឺសំដៅទៅលើការគ្រប់គ្រង និងការអភិបាល ។
ឧទាហរណ៍
៖ អង្គភាពមួយ បើមិនមានរដ្ឋបាលទេ វាជាការលំបាកក្នុងការទំនាក់ទំនងការងារ ។
ដូចនេះ
ការងាររដ្ឋបាល គឺ សំរាប់សំរួលការងារទំនាក់ទំនងផង និងការងារគ្រប់គ្រងផង ហើយមានចរន្ត
២ ដើផ្ទុយគ្នា គឺ ៖
·
ទំនាក់ទំនងពីថ្នាក់ក្រោមទៅថ្នាក់លើ
មាន ៖
.ធ្វើសេចក្តីរាយការណ៍
.ធ្វើសំណើ
.សំណូមពរ
.ជូនយោបល់
·
ទំនាក់ទំនងពីថ្នាក់លើមកថ្នាក់ក្រោម
៖
.បញ្ជា ឬណែនាំ
.ចាត់តាំង
.សួរយោបល់
រដ្ឋបាលសំដៅលើន័យ
២ យ៉ាង ៖
·
ន័យអង្គភាពរដ្ឋបាល
·
ន័យសកម្មភាពរដ្ឋបាល
ឧទាហរណ៍៖
បើខ្ញុំធ្វើការនៅរដ្ឋបាល គឺសំដៅអង្គភាព តែបើខ្ញុំធ្វើការងាររដ្ឋបាល គឺសំដៅសកម្មភាពរដ្ឋបាល។
យើងពិនិត្យមើលអង្គភាពរដ្ឋបាលរបស់ក្រសួងនីមួយៗ
មាន ៖
·
អគ្គលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំ
·
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
និងថ្នាក់ដឹកនាំ
ប៉ុន្តែ
តាមព្រះរាជក្រឹត្យរបស់រាជរដ្ឋាភិបាល មិនបានបង្កើតនូវអគ្គលេខាធិការដ្ឋានទេ គឺបាន
បង្កើតតែអគ្គនាយកដ្ឋានមួយប៉ុណ្ណោះ
ព្រោះអគ្គលេខាធិការដ្ឋានធ្វើការងារតែការងាររដ្ឋបាល រីឯអគ្គនាយកដ្ឋានវិញគឺធ្វើទាំងរដ្ឋបាល
បុគ្គលិក ហិរញ្ញវត្ថុ ។
រដ្ឋមន្រ្តី គឺជាប្រធានរដ្ឋបាលរបស់ក្រសួង និងជាប្រធានជំនាញ។
នាយករដ្ឋមន្រ្តី គឺជាប្រធានរដ្ឋបាលទូទាំងប្រទេស និងគ្រប់គ្រងការងារជំនាញទាំងអស់។
ចំពោះការយាក់តែងលិខិតរដ្ឋបាល
ត្រូវសរសេរឱ្យចំឈ្មោះផ្លូវការ តាមច្បាប់និងតាមរដ្ឋបាលឱ្យបាន
ត្រឹមត្រូវ។
IV-ស្ថាប័នរដ្ឋបាលកំពូល
·
រដ្ឋសភា
·
ព្រឹទ្ធសភា
ការហៅឈ្មោះស្ថាប័ននីតិបញ្ញត្តិ
·
មុនឆ្នាំ១៩៧០ គេហៅថា រដ្ឋសភា
·
ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ គេហៅថា សភាជាតិ
·
ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គេហៅថា សភាតំណាងប្រជាជន
·
ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គេហៅថា សភាប្រជាជន
·
ពីឆ្នាំ១៩៩៣ ដល់បច្ចប្បន្ន គេហៅថា រដ្ឋសភា
នៅក្នុងរដ្ឋសភា
ស្ថាប័នរដ្ឋបាល ឬអង្គភាពរដ្ឋបាលគេឱ្យឈ្មោះថា អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា
បូកនិងថ្នាក់ដឹកនាំ
ក្នុងនោះមានប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភា ។ អង្គភាពរដ្ឋបាលនេះ ដូចគ្នានឹងស្ថាប័នព្រឹទ្ធសភា
និងឧត្តមក្រុមប្រឹក្សាធម្មនុញ្ញដែរ។
V-ស្ថាប័នរដ្ឋបាលរបស់រាជរដ្ឋាភិបាល
·
ទីស្តីការគណៈរដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី
និងឧបនាយករដ្ឋមន្រ្តី
V-ថ្នាក់រាជធានី ខេត្ត
·
សាលាខេត្ត ឬអាជ្ញាធរខេត្ត មានទីចាត់ការរដ្ឋបាលរបស់សាលារាជធានី
ខេត្ត
·
ខុទ្ទកាល័យ ធ្វើការងាររដ្ឋបាលមាន៖
.នាយកខុទ្ទកាល័យ
មានឋានៈធំជាងនាយកខុទ្ទកាល័យ ឯមន្រ្តីបំរើការនៅទីនោះ ជាមន្រ្តីនយោបាយ និងរលាយទៅតាមតំណែងរបស់រដ្ឋមន្រ្តី។
រដ្ឋមន្រ្តីម្នាក់ មានខុទ្ទកាល័យមួយ។
·
អគ្គលេខាធិការដ្ឋាន ធ្វើការងារជំនាញ
VII-ថ្នាក់ស្រុក ខ័ណ្ឌ មាន
·
ការិយាល័យរដ្ឋបាលហិរញ្ញវត្ថុ
និងការងាររដ្ឋបាល
·
ការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់
·
ការិយាល័យអន្តរវិស័យ
VIII-ថ្នាក់មន្ទីរ
·
មានការិយាល័យរបស់មន្ទីរ
អំពីពាក្យថា
៖
អគ្គនាយក
នាយក ឬនាយ មានន័យថា ត្រូវបានតែងតាំងដោយថ្នាក់ដឹកនាំ
ឧទាហរណ៍
៖ ថ្នាក់អគ្គនាយកដ្ឋាន មានថ្នាក់ដឹកនាំដែលដែលបានតែងតាំងដោយថ្នាក់លើ គេ ហៅថា អគ្គនាយក
។
រីឯពាក្យថា ប្រធាន គឺត្រូវបានជ្រើសរើសដោយសមូហភាព ឬការបោះឆ្នោតតែប៉ុណ្ណោះ
។
ចំពោះការប្រើប្រាស់ពាក្យថា ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ ប្រធានការិយាល័យ
គឺមិនត្រឹមត្រូវទេ គេត្រូវហៅថា នាយកនាយកដ្ឋាន នាយកមន្ទីរ នាយកការិយាល័យ ទើបត្រឹមត្រូវ
ព្រោះត្រូវបានតែងតាំងដោយថ្នាក់ដឹកនាំ ។
IX-អគ្គនាយកដ្ឋាន
·
នាយកដ្ឋាន
·
លេខាធិការដ្ឋាន
X-នាយកដ្ឋាន
·
ការិយាល័យរដ្ឋបាល ឬផ្នែករដ្ឋបាល
·
ការិយាល័យបុគ្គលិក
·
ការិយាល័យហិរញ្ញវត្ថុ
ទីស្តីការគណៈរដ្ឋមន្រ្តី
គេហៅថា ជាក្រសួងរដ្ឋបាលរបស់រាជរដ្ឋាភិបាល ខុសពីក្រសួងដទៃ ដែលគេធ្វើការរដ្ឋបាលផង និងធ្វើការងារជំនាញផង។
អំពីរដ្ឋបាលថ្នាក់សក្រសួង មាន៖
o
អគ្គនាយកដ្ឋានហិរញ្ញវត្ថុ និងអគ្គលេខាធិការ
ធ្វើការងារហិរញ្ញវត្ថុ និងបុគ្គលិក
o
អគ្គាធិការដ្ឋាន បំពេញការងារអធិការកិច្ច
o
ការងារអធិការកិច្ច
តាមដានការអនុវត្តការងារផ្នែកលិខិតបទដ្ឋាននានារបស់ក្រសួង និងធ្វើអធិការកិច្ចថា តើអនុវត្តបានប៉ុណ្ណា?
o
ការងារត្រួតពិនិត្យ
ជាការតាមដានអំពីការអនុវត្ត និងកំហុសឆ្គង បញ្ហាវិវាទ រវាងបុគ្គលិកក្នុងអង្គភាព
ក៏ដូចជាវិវាទពាក់ព័ន្ធជាមួយអង្គភាពដទៃ។
ពីមុនគេបាឱ្យឈ្មោះផ្នែកនេះថា ជានាយកដ្ឋានអធិការកិច្ច តែដោយមានការរីកចំរើនរបស់ក្រសួងនីមួយៗ
គេបានហោះថា អគ្គាធិការដ្ឋានវិញ។
o
អគ្គនាយកដ្ឋានបច្ចេកទេស
មានឈ្មោះតាមការហៅរបស់ក្រសួងនីមួយៗ និងធ្វើការងារបច្ចេកទេសរបស់ក្រសួង
Ø រចនាសម្ព័ន្ធរដ្ឋបាលថ្នាក់សាលារាជនី ខេត្ត
o
ទីចាត់ការរដ្ឋបាល
o
ទីចាត់ការហិរញ្ញវត្ថុ
o
ទីចាត់ការផែនការ និងវិនិយោគ
o
ទីចាត់ការគ្រប់គ្រងធនធានមនុស្ស
o
ទីចាត់ការអន្តរវិស័យ
Ø រចនាសម្ព័ន្ធរដ្ឋបាលថ្នាក់កណ្តាល មានពីរថ្នាក់ ៖
o
ថ្នាក់នាយករដ្ឋមន្រ្តី នាយករដ្ឋាមន្រ្តី
គឺជាប្រធានរដ្ឋបាលទូទាំងប្រទេស
o
ថ្នាក់រដ្ឋមន្រ្តី ជាប្រធានរដ្ឋបាលតាមវិស័យ
Ø រចនាសម្ព័ន្ធមូលដ្ឋាន ឬថ្នាក់មូនដ្ឋាន មាន ៣ ថ្នាក់ ៖
o
រាជធានី ខេត្ត
o
ថ្នាក់ស្រុក ខ័ណ្ឌ ក្រុង
o
ថ្នាក់ឃុំ សង្កាត់
Ø អំពីការិយាល័យរបៀប
ការិយាល័យនេះ ត្រូវបង្កើតនៅថ្នាក់ក្រសួង ហើយមានភារកិច្ច ដូចតទៅ ៖
o
របៀបរបបនៃការងារចរាចរការងារឯកសារ
និងការគ្រប់គ្រងឯកសារទទួលការងារ
លើលិខិតចេញ និងចូល
o
លិខិតចេញ ត្រូវចុះលេខ ថ្ងៃខែ
និងកត់ត្រាចូលសៀវភៅ
o
លិខិតចូល ត្រូវកត់ត្រាចូលសៀវភៅចូលឱ្យបានច្បាស់លាស់
បោះត្រា ចុះលេខ
កាលបរិច្ឆេទ និងការគ្រប៉ក្រងត្រា
Ø អំពីការិយាល័យរដ្ឋបាល
o
ធ្វើការងាររបៀប
o
ផែនការ សរុប
o
ពិធីការ សន្តិសុខ
o
ព័ត៌មាន
o
បុគ្គលិក ក្តាប់ធនធានមន្រ្តី
និងមានទិសដៅរៀបចំមន្រ្តី និងចាត់តាំង
Ø អំណាចឆន្ទានុសិទ្ធិ ឬអំណាចជាប់ចំណង ឬអំណាចទាក់ទង
o
អំណាចសាធារណៈ គឺជាការងាររដ្ឋបាល
និងចាប់បង្ខំ
o
អំណាចឆន្ទានុសិទ្ធិ គឺជាអំណាចដែលគ្មានច្បាប់ចែង
តែត្រូវស្ថិតនៅក្នុងអំណាចនៃច្បាប់
o
អំណាចជាប់ចំណង គឺជាអំណាចដែលតាក់ទងនឹងច្បាប់
Ø គណៈកម្មាធិការជាតិ គឺជាគណៈកម្មាធិការដែលខ្ពស់ជាងគេ និងជាថ្នាក់ជាតិ
Ø លិខិតរបស់ព្រះមហាក្សត្រមាន ៖
o
ព្រះរាជក្រឹត្យ
o
ព្រះរាជក្រឹត្យ
o
លិខិតផ្សេងៗ មករដ្ឋសភា
Ø សេនាធិការ
មានតួនាទីផ្តល់យោបល់ជូនថ្នាក់ដឹកនាំ បើថ្នាក់ដឹកនាំឯកភាព ហើយបញ្ជូនមកថ្នាក់ក្រោម
ថ្នាក់ក្រោមត្រូវយល់ថា ជាយោបល់របស់ថ្នាក់ដឹកនាំ បន្ទាប់មកសេនាធិការជាអ្នកអនុវត្ត។
o
សេនាធិការរបស់ក្រសួង គឺអគ្គនាយកដ្ឋានជំនាញទាំងអស់
o
អង្គភាពខ្លះមានតួនាទីជាសេនាធិការផង
និងជាអ្នកសំរេចកិច្ចការមួយចំនួនផង
Ø រដ្ឋបាលខេត្ត មានតួនាទីធំជាងអគ្គនាយកដ្ឋានចំណុះក្រសួង ព្រោះជាសេនាធិការរបស់ជាតិ។
ដូច្នេះ រដ្ឋបាលខេត្តមានតួនាទីជាសេនាធិការផង និងជាអ្នកសំរេចកិច្ចមួយចំនួនផងដែរ។
Ø បែបបទក្នុងការធ្វើការងារក្នុងអង្គភាព
o
ត្រូវធ្វើជាលាយលក្ខអក្សរ ជាលិខិតស្នាម
និងតាមប្រភេទនៃខ្លឹមសារ
o
ឆ្លតតាមឋានានុក្រម ដែលបានកំណត់
គឺជាលំដាប់ថ្នាក់ដែលរដ្ឋបាលបានដាក់ឱ្យអនុវត្ត
o
ត្រូវអនុវត្តតាមការណែនាំរបស់ថ្នាក់លើ
o
ត្រូវអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ
o
ត្រូវតាមដាន និងត្រួតពិនិត្យ
o
ត្រូវរាយការណ៍
Ø ដើម្បីយល់ពីការងាររដ្ឋបាលបាន គេត្រូវតែធ្វើការស្រាវជ្រាវអំពីតួនាទី ភារកិច្ច សមត្ថកិច្ច
រចនាសម្ព័ន្ធរបស់អង្គភាពទាំងអស់ នឹងត្រូវសិក្សាអំពីទំនាក់ទំនងរវាងអង្គភាពនីមួយៗ។
ឯកសារយោងៈ
-ស្រាវជ្រាវតាមប្រព័ន្ធ អ៊ីនធឺណេត
ជាឯកសារ ឯកឧត្តម អ៊ុយ ស៊ីម
No comments:
Post a Comment