Sunday, April 3, 2016



ការតាក់តែងលិខិតរដ្ឋបាល
I-សេចក្តីផ្តើម
          មុនធ្វើការតាក់តែងលិខិតរដ្ឋបាល គេត្រូវស្គាល់អ្វីទៅដែលហៅថា ការងាររដ្ឋបាល ងាយស្រួលក្នុង​ការ​ប្រើប្រាស់ពាក្យមួយចំនួនក្នុងការតាក់តែងលិខិតស្នាម។
II-ការបង្ហាញត្រួសៗ អំពីឯកសាររដ្ឋបាល
          តើគេត្រូវប្រប្រាស់ឯកសាររដ្ឋបាលអ្វីខ្លះ ? ពេលណា ? កិច្ចការណា ? ត្រូវបានគេប្រើប្រាស់ និងត្រូវ​ចេះ​​ជ្រើសរើសឯកសាររដ្ឋបាលយកមកប្រើប្រាស់។ ដូច្នេះ មុននឹងធ្វើការតាក់តែងលិខិតរដ្ឋបាលត្រូវចេះ​ជ្រើស​រើសឯកសាររដ្ឋបាលឱ្យបានត្រឹមត្រូវ ព្រោះការងាររដ្ឋបាល គឺជាការងារទំនាក់ទំនង។
III-ការតាក់តែងលិខិតរដ្ឋបាល
មុននឹងធ្វើការតាក់តែងត្រូវយល់ពាក្យថា ៖
ក.លិខិតរដ្ឋបាល
·        ជាឯកសារមួយក្នុងចំណោមឯកសាររដ្ឋបាល សំដៅលើតែលិខិតជាសំណេរ ដែលប្រើ​សំរាប់​ទំនាក់ទំនងគ្នាក្តី ការងាររដ្ឋបាលក្តី
·        ក្នុងការងាររដ្ឋបាល គេប្រើលិខិតនេះពី ៧០% ទៅ ៨០​%
·        ការសរសេរលិខិតរដ្ឋបាលមានភាពស្មុគស្មាញច្រើន
ខ.ឯកសាររដ្ឋបាល
·        មិនមែនជាក្រដាស់ស្នាមដែលគេដំកល់ទុកជាឯកសារនោះទេ វាជាក្រដាស់ស្នាម
ដែលយើងប្រើប្រាស់សព្វថ្ងៃ
ឧទាហរណ៍ ៖ មានអ្វីកើតឡើង ? មានឯកសារអ្វីជាមូលដ្ឋាន ?
·        ជាលិខិតស្នាមទាំងអស់ដែលប្រើប្រាស់ក្នុងការងាររដ្ឋបាល ក្នុងនោះមាន ព្រះរាជក្រម ព្រះរាជ​ក្រឹត្យ អនុក្រឹត្យ ប្រកាស ដីកា សេចក្តីណែនាំ.....។

ដូច្នេះ រដ្ឋបាលមានន័យដូចម្តេច? តាមន័យសាម័ញ្ញ គឺសំដៅទៅលើការគ្រប់គ្រង និងការអភិបាល ។
ឧទាហរណ៍ ៖ អង្គភាពមួយ បើមិនមានរដ្ឋបាលទេ វាជាការលំបាកក្នុងការទំនាក់ទំនងការងារ ។
ដូចនេះ ការងាររដ្ឋបាល គឺ សំរាប់សំរួលការងារទំនាក់ទំនងផង និងការងារគ្រប់គ្រងផង ហើយ​មាន​ចរន្ត ២ ដើផ្ទុយគ្នា គឺ ៖
·        ទំនាក់ទំនងពីថ្នាក់ក្រោមទៅថ្នាក់លើ មាន ៖
.ធ្វើសេចក្តីរាយការណ៍
.ធ្វើសំណើ
.សំណូមពរ
.ជូនយោបល់
·        ទំនាក់ទំនងពីថ្នាក់លើមកថ្នាក់ក្រោម ៖
.បញ្ជា ឬណែនាំ
​.ចាត់តាំង
.សួរយោបល់
រដ្ឋបាលសំដៅលើន័យ ២ យ៉ាង ៖
·        ន័យអង្គភាពរដ្ឋបាល
·        ន័យសកម្មភាពរដ្ឋបាល
ឧទាហរណ៍៖ បើខ្ញុំធ្វើការនៅរដ្ឋបាល គឺសំដៅអង្គភាព តែបើខ្ញុំធ្វើការងាររដ្ឋបាល គឺសំដៅ​សកម្ម​ភាពរដ្ឋបាល។
យើងពិនិត្យមើលអង្គភាពរដ្ឋបាលរបស់ក្រសួងនីមួយៗ មាន ៖
·        អគ្គលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំ
·        អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ
ប៉ុន្តែ តាមព្រះរាជក្រឹត្យរបស់រាជរដ្ឋាភិបាល មិនបានបង្កើតនូវអគ្គលេខាធិការដ្ឋានទេ គឺបាន​
បង្កើតតែអគ្គនាយកដ្ឋានមួយប៉ុណ្ណោះ ព្រោះអគ្គលេខាធិការដ្ឋានធ្វើការងារតែការងាររដ្ឋបាល រីឯ​អគ្គនាយកដ្ឋានវិញគឺធ្វើទាំងរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ ។
រដ្ឋមន្រ្តី គឺជាប្រធានរដ្ឋបាលរបស់ក្រសួង និងជាប្រធានជំនាញ។
នាយករដ្ឋមន្រ្តី គឺជាប្រធានរដ្ឋបាលទូទាំងប្រទេស និងគ្រប់គ្រងការងារជំនាញទាំងអស់។
ចំពោះការយាក់តែងលិខិតរដ្ឋបាល ត្រូវសរសេរឱ្យចំឈ្មោះផ្លូវការ តាមច្បាប់និងតាម​​រដ្ឋបាលឱ្យបាន​
ត្រឹមត្រូវ។
IV-ស្ថាប័នរដ្ឋបាលកំពូល
·                    រដ្ឋសភា
·                    ព្រឹទ្ធសភា
ការហៅឈ្មោះស្ថាប័ននីតិបញ្ញត្តិ
·                    មុនឆ្នាំ១៩៧០                                   គេហៅថា        រដ្ឋសភា
·                    ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥                  គេហៅថា        សភាជាតិ
·                    ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩                  គេហៅថា        សភាតំណាងប្រជាជន
·                    ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣                  គេហៅថា        សភាប្រជាជន
·                    ពីឆ្នាំ១៩៩៣ ដល់បច្ចប្បន្ន            គេហៅថា        រដ្ឋសភា
នៅក្នុងរដ្ឋសភា ស្ថាប័នរដ្ឋបាល ឬអង្គភាពរដ្ឋបាលគេឱ្យឈ្មោះថា អគ្គលេខាធិការដ្ឋាននៃ​រដ្ឋសភា
បូកនិងថ្នាក់ដឹកនាំ ក្នុងនោះមានប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភា ។ អង្គភាពរដ្ឋបាលនេះ ដូចគ្នានឹង​ស្ថា​ប័ន​ព្រឹទ្ធសភា និងឧត្តមក្រុមប្រឹក្សាធម្មនុញ្ញដែរ។
V-ស្ថាប័នរដ្ឋបាលរបស់រាជរដ្ឋាភិបាល
·                    ទីស្តីការគណៈរដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តី
V-ថ្នាក់រាជធានី ខេត្ត
·                    សាលាខេត្ត ឬអាជ្ញាធរខេត្ត មានទីចាត់ការរដ្ឋបាលរបស់សាលារាជធានី ខេត្ត
·                    ខុទ្ទកាល័យ ធ្វើការងាររដ្ឋបាលមាន៖
.នាយកខុទ្ទកាល័យ មានឋានៈធំជាងនាយកខុទ្ទកាល័យ ឯមន្រ្តីបំរើការនៅទីនោះ ជា​មន្រ្តីនយោបាយ និងរលាយទៅតាមតំណែងរបស់រដ្ឋមន្រ្តី។ រដ្ឋមន្រ្តីម្នាក់ មានខុទ្ទកាល័យ​មួយ​។
·                    អគ្គលេខាធិការដ្ឋាន ធ្វើការងារជំនាញ
VII-ថ្នាក់ស្រុក ខ័ណ្ឌ មាន
·                    ការិយាល័យរដ្ឋបាលហិរញ្ញវត្ថុ និងការងាររដ្ឋបាល
·                    ការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់
·                    ការិយាល័យអន្តរវិស័យ
VIII-ថ្នាក់មន្ទីរ
·                    មានការិយាល័យរបស់មន្ទីរ
អំពីពាក្យថា ៖
អគ្គនាយក នាយក ឬនាយ មានន័យថា ត្រូវបានតែងតាំងដោយថ្នាក់ដឹកនាំ
ឧទាហរណ៍ ​៖ ថ្នាក់អគ្គនាយកដ្ឋាន មានថ្នាក់ដឹកនាំដែលដែលបានតែងតាំងដោយថ្នាក់លើ គេ ហៅថា អគ្គនាយក ។
រីឯពាក្យថា ប្រធាន គឺត្រូវបានជ្រើសរើសដោយសមូហភាព ឬការ​បោះ​​ឆ្នោតតែប៉ុណ្ណោះ ។
ចំពោះការប្រើប្រាស់ពាក្យថា ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ ប្រធានការិយាល័យ គឺមិន​ត្រឹម​ត្រូវទេ គេត្រូវហៅថា នាយកនាយកដ្ឋាន នាយកមន្ទីរ នាយកការិយាល័យ ទើបត្រឹមត្រូវ ព្រោះត្រូ​វ​បាន​តែងតាំងដោយថ្នាក់ដឹកនាំ ។
IX-អគ្គនាយកដ្ឋាន
·        នាយកដ្ឋាន
·        លេខាធិការដ្ឋាន
X-នាយកដ្ឋាន
·        ការិយាល័យរដ្ឋបាល ឬផ្នែករដ្ឋបាល
·        ការិយាល័យបុគ្គលិក
·        ការិយាល័យហិរញ្ញវត្ថុ
ទីស្តីការគណៈរដ្ឋមន្រ្តី គេហៅថា ជាក្រសួងរដ្ឋបាលរបស់រាជរដ្ឋាភិបាល ខុសពីក្រសួងដទៃ ដែលគេ​ធ្វើការរដ្ឋបាលផង និងធ្វើការងារជំនាញផង។
អំពីរដ្ឋបាលថ្នាក់សក្រសួង មាន៖
o   អគ្គនាយកដ្ឋានហិរញ្ញវត្ថុ និងអគ្គលេខាធិការ ធ្វើការងារហិរញ្ញវត្ថុ និងបុគ្គលិក
o   អគ្គាធិការដ្ឋាន បំពេញការងារអធិការកិច្ច
o   ការងារអធិការកិច្ច
តាមដានការអនុវត្តការងារផ្នែកលិខិតបទដ្ឋាននានារបស់ក្រសួង និងធ្វើអធិការកិច្ចថា តើអនុវត្តបានប៉ុណ្ណា?
o        ការងារត្រួតពិនិត្យ
ជាការតាមដានអំពីការអនុវត្ត និងកំហុសឆ្គង បញ្ហាវិវាទ រវាងបុគ្គ​លិក​ក្នុងអង្គភាព ក៏ដូចជាវិវាទពាក់ព័ន្ធជាមួយអង្គភាពដទៃ។
ពីមុនគេបាឱ្យឈ្មោះផ្នែកនេះថា ជានាយកដ្ឋានអធិការកិច្ច តែដោយមានការរីកចំរើនរបស់​ក្រសួងនីមួយៗ គេបានហោះថា អគ្គាធិការដ្ឋានវិញ។
o   អគ្គនាយកដ្ឋានបច្ចេកទេស
មានឈ្មោះតាមការហៅរបស់ក្រសួងនីមួយៗ និងធ្វើការងារបច្ចេកទេសរបស់ក្រសួង
Ø  រចនាសម្ព័ន្ធរដ្ឋបាលថ្នាក់សាលារាជនី ខេត្ត
o   ទីចាត់ការរដ្ឋបាល
o   ទីចាត់ការហិរញ្ញវត្ថុ
o   ទីចាត់ការផែនការ និងវិនិយោគ
o   ទីចាត់ការគ្រប់គ្រងធនធានមនុស្ស
o   ទីចាត់ការអន្តរវិស័យ
Ø  រចនាសម្ព័ន្ធរដ្ឋបាលថ្នាក់កណ្តាល មានពីរថ្នាក់ 
o   ថ្នាក់នាយករដ្ឋមន្រ្តី នាយករដ្ឋាមន្រ្តី គឺជាប្រធានរដ្ឋបាលទូទាំងប្រទេស
o   ថ្នាក់រដ្ឋមន្រ្តី ជាប្រធានរដ្ឋបាលតាមវិស័យ
Ø    រចនាសម្ព័ន្ធមូលដ្ឋាន ឬថ្នាក់មូនដ្ឋាន មាន ៣ ថ្នាក់ ៖
o        រាជធានី ខេត្ត
o        ថ្នាក់ស្រុក ខ័ណ្ឌ ក្រុង
o        ថ្នាក់ឃុំ សង្កាត់
Ø    អំពីការិយាល័យរបៀប
ការិយាល័យនេះ ត្រូវបង្កើតនៅថ្នាក់ក្រសួង ហើយមានភារកិច្ច ដូចតទៅ ៖
o             របៀបរបបនៃការងារចរាចរការងារឯកសារ និងការគ្រប់គ្រងឯកសារទទួលការងារ​
លើលិខិតចេញ និងចូល
o             លិខិតចេញ ត្រូវចុះលេខ ថ្ងៃខែ និងកត់ត្រាចូលសៀវភៅ
o             លិខិតចូល ត្រូវកត់ត្រាចូលសៀវភៅចូលឱ្យបានច្បាស់លាស់ បោះត្រា ចុះលេខ
កាលបរិច្ឆេទ និងការគ្រប៉ក្រងត្រា
Ø  អំពីការិយាល័យរដ្ឋបាល
o   ធ្វើការងាររបៀប
o   ផែនការ សរុប
o   ពិធីការ សន្តិសុខ
o   ព័ត៌មាន
o   បុគ្គលិក ក្តាប់ធនធានមន្រ្តី និងមានទិសដៅរៀបចំមន្រ្តី និងចាត់តាំង
Ø  អំណាចឆន្ទានុសិទ្ធិ ឬអំណាចជាប់ចំណង ឬអំណាចទាក់ទង
o   អំណាចសាធារណៈ គឺជាការងាររដ្ឋបាល និងចាប់បង្ខំ
o   អំណាចឆន្ទានុសិទ្ធិ គឺជាអំណាចដែលគ្មានច្បាប់ចែង តែត្រូវស្ថិតនៅក្នុងអំណាច​នៃច្បាប់
o   អំណាចជាប់ចំណង គឺជាអំណាចដែលតាក់ទងនឹងច្បាប់
Ø  គណៈកម្មាធិការជាតិ គឺជាគណៈកម្មាធិការដែលខ្ពស់ជាងគេ និងជាថ្នាក់ជាតិ
Ø  លិខិតរបស់ព្រះមហាក្សត្រមាន ៖
o   ព្រះរាជក្រឹត្យ
o   ព្រះរាជក្រឹត្យ
o   លិខិតផ្សេងៗ មករដ្ឋសភា
Ø  សេនាធិការ
មានតួនាទីផ្តល់យោបល់ជូនថ្នាក់ដឹកនាំ បើថ្នាក់ដឹកនាំឯកភាព ហើយបញ្ជូនមក​ថ្នាក់​ក្រោម ថ្នាក់ក្រោមត្រូវយល់ថា ជាយោបល់របស់ថ្នាក់ដឹកនាំ បន្ទាប់មកសេនាធិការ​ជាអ្នកអនុវត្ត។
o   សេនាធិការរបស់ក្រសួង គឺអគ្គនាយកដ្ឋានជំនាញទាំងអស់
o   អង្គភាពខ្លះមានតួនាទីជាសេនាធិការផង និងជាអ្នកសំរេចកិច្ចការមួយចំនួនផង
Ø  រដ្ឋបាលខេត្ត មានតួនាទីធំជាងអគ្គនាយកដ្ឋានចំណុះក្រសួង ព្រោះជាសេនាធិការរបស់​ជាតិ។ ដូច្នេះ រដ្ឋបាលខេត្តមានតួនាទីជាសេនាធិការផង និងជាអ្នកសំរេចកិច្ចមួយ​ចំនួន​ផង​ដែរ។
Ø  បែបបទក្នុងការធ្វើការងារក្នុងអង្គភាព
o   ត្រូវធ្វើជាលាយលក្ខអក្សរ ជាលិខិតស្នាម និងតាមប្រភេទនៃខ្លឹមសារ
o   ឆ្លតតាមឋានានុក្រម ដែលបានកំណត់ គឺជាលំដាប់ថ្នាក់ដែល​រដ្ឋបាលបាន​ដាក់ឱ្យ​អនុវត្ត
o   ត្រូវអនុវត្តតាមការណែនាំរបស់ថ្នាក់លើ
o   ត្រូវអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ
o   ត្រូវតាមដាន និងត្រួតពិនិត្យ
o   ត្រូវរាយការណ៍

Ø  ដើម្បីយល់ពីការងាររដ្ឋបាលបាន គេត្រូវតែធ្វើការស្រាវជ្រាវអំពីតួនាទី ភារកិច្ច សមត្ថកិច្ច រចនាសម្ព័ន្ធរបស់អង្គភាពទាំងអស់ នឹងត្រូវសិក្សាអំពីទំនាក់ទំនងរវាងអង្គភាពនីមួយៗ។



 




ឯកសារយោងៈ
          -ស្រាវជ្រាវតាមប្រព័ន្ធ អ៊ីនធឺណេត
          ជាឯកសារ ឯកឧត្តម អ៊ុយ ស៊ីម








No comments: