Monday, April 4, 2016



° នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទស្ស ។ ៣​ ដង
យើងខ្ញុំបង្គំប្រណម្យតែពុទ្ធបាទ អន្លើសាយព្រាយគឺបួងស្រី ។ ទេវា សុរានរក្ខីវី អព្ភិវន្ទេបូជា ។  គួខាប្រណម្យតែព្រះបិដកត្រៃ អនុស្មើនឹងនាវ ។ ព្រះនព្វលោក្កុត្តរដួងត្រា រសសូត្តធម៌អន្តៃបាន ។ គួខាប្រណម្យតែពុទ្ធឱរស អស់ទ្រង់សីលាចារ ។ គឺបុណ្យនខ្សែតអនុព្ភិសាល ស្ដេចបន្លឺនៃលោកា ។ ដោយអានុភាព អន្តួខា ។ អព្ភិវន្ទសាស្ដា ។ ទោសានុទោស ទុកទាយ អន្តរាយ ចុងហើតហាយ ។ គួខាតាំងចិត្ត ហៃទ្រង់សីល ទ្រង់ស្វាធ្យាយ។ អញ្ជើញព្រះធាតុ អន្លើសាយ ស្ដេចនៃលោកា សព្វឋាន ។    
°     អារាធនាតែព្រះបិនចៅចុងលេលា ។ យាហៃណាន់ ស្ដេចសូមព្រះអង្គ អនុព្ភិសាល ពុទ្ធរូប អន្សៃស្រី ។ ព្រះធាតុព្រះចៅអន្លៅចុងលេលា ។ យាហៃណាន់ ស្ដេចសូមព្រះអង្គ អនុព្ភិសាល ពុទ្ធរូប អន្សៃស្រី។ ព្រះធាតុព្រះចៅ អន្លៅទៅមី ណៃនុព្វព្រះបូរី គឺព្រះហនុសាស្ដា ។ ព្រះធាតុព្រះចៅអន្លៅចុងលេលា ស្ដេចសូមព្រះបដិមា ចងព្រះហនុព្រៀងព្រាយ ព្រះធាតុព្រះចៅអន្លៅទោហ្មាយប៉ែតទោនុ ទាំងឡាយ អនមេណៃ ខ្វែនសិងហ៊ុន ។ មេណៃភឿនផែន ដែនតិនសាកុន អនមីណៃដែនតំបន់ ភុជ្ជគទាវភន្ភិត ។ អញ្ជើញធេស្ដេច មូលមកជុំជិត គាប់គួរពិនិត្យពឹន្ធរុងរឿងឆាយ ។ ខៀវសាយខ្លាយបុនមិបូណី ភុជសៃនុរៀងរាល់ ធររ៉ាប់ប៉ៃវ៉ៃ ណៃមឿងលង្ការ ។ ខៀវដៃមឿងខ្វាងសាស្ដា ស្ដេចជនសម្បាសាធា ធររ៉ាប់ប៉ៃវ៉ៃណៃគន្ធបូរី ។ ខៀវសាយខ្លាយតាមព្រះមុនី ភុជ្ជកេនធិបតី ធររ៉ាប់ប៉ៃវ៉ៃណៃនាគពិភព ។ សក្ការបូជា គោរព ខៅកែវអព្ភិនុព្វថ្វាយដោយចៃសម្បាសាធា អញ្ជើញធេស្ដេច យាងរូបព្រះសាស្ដា ។ ស្ដេចសូមព្រះបដិមា បពិត្រព្រះចៅចុងយាងយង់ ។រក្ខខ្វានព្រះបិនចៅមៀខ្វាសោឡសលុងម៉ាធររ៉ាប់ប៉ៃវ៉ៃណៃធិងព្រាហ្មា។ អញ្ជើញធេស្ដេច សូមឋានអនឧត្តមពុទ្ធរូប ព្រះមិសន្សំ ណៃដងកំបិតឆោមឆាយ ​។
° ព្រះកេសឱឡាលោម ព្រះសាស្ដាព្រាយៗ ព្រះសរអន្ទោម៉ាយ យលេលាធាតុអន្និយង់ ។ អញ្ជើញធេស្ដេច ហៃធាប់ចៃជានរ៉ា លង្ករធិបញ្ចង់ ដោយនូវរត្នគ្រឿងរុង ។      
°សែសិបព្រះទន្តាផង ព្រះនក្ខត្តអនសន្លោងឡែមៗព្រាយ ។ អញ្ជើញធេស្ដេច ចុងអនអាសៃ ចុងហើនវៃៗ ណៃព្រះនេត្រទាំងសង ។ អនុព្យញ្ជនៈព្រាយព្រោងៗ ប៉ែតសិបទាត់ទាំងផង ព្រឺព្រោងភឹង្ការ ។ ពុទ្ធអង្គអន្និសុងរិទ្ធា ទ្វាតឹសមហា បុរិសលក្ខធាតុ អន្និយង់                                            
°ព្រះកេតុមាលាព្រះសាស្ដាស្ដេចទ្រង់ឡែមៗលឿងច្រាលច្រោងជ្រួលៗ ព្រះសិរសី ។ ព្រះព្យាមបូផា រេញ្ចតារង្សី រហានហែមគិរី ឥន្ទនូពាត់យង់យល់ ។ អត្តុតរសត្តពលរមង្គល បិនប្រដាប់ព្រះទសពល ពុទ្ធបាទទាំសង ។ អញ្ជើញធេស្ដេច លេលាមូលមងព្រាយៗព្រោងៗ ព្រះបដិមារឿងឆាយ ។ តែមីព្រះធម៌ អនុមិត្តទាំងឡាយ គុនគានអន្លឺសាយ គឺបន្ទួលទុក្ខវន ។ ព្រះនព្វលោកុត្តរដួងត្រាធម៌ អាចុងហៃសោយសួរ គឺសុខសាន្តសោយបុណ្យ ។ ព្រះពរអាចុងណៃចុងណៃឆ្នើមគុណ ព្រះញាណអនឪតុងចុងទេសនាធុកពាយ ។ ព្រះពៃសារត្តរឿងឆាយ ទសពលពន្រាយ ដោយត្រីហរតុឆ្លុះទ្វាត្រី ។ សារពេជ្ជតាញាណ អទោមីគម្ពីរញាណ ចុងទេសនាធុកណៃ ។                          
°     ព្រះត្រៃចីវរឱឡាយិងក្រមុតមឿងមឹង យឹងចំប៉ាទាទឹម ។ ព្រះមង្គត គឺនឹងហ្វាឡែមលិម ចុងសម្រាប់រឿង មៃណៃព្រះស្បង់ច្រាលជ្រួល ។ ចុងប្រកប ចងប្រគាបៗគួរ ចុងចញ្ចើចចៃចួណៃ គឺអង្គព្រះបដិមា ។ អញ្ជើញធេស្ដេច ផែនរត្នសារពេជ្ជសៃយា អព្ភិសេកបូជា ឱ្យពរសួស្ដីមង្គល ។ អញ្ជើញធេស្ដេច បៃគួយអានន្ទ យំទ្រង់ព្រះទសពល សាធុធឿនធិងធួន ។ ព្រះចៅម៉ាមឿងណាអាចិនរំពឹងនឹង ពុទ្ធគុណព្រះស្នោង ។ ព្រះចៅម៉ាមឿងណាម៉ាក យឹងខ្វា ជាយសាគរទ្រង់ត្រៃចីវរ ពុទ្ធពាសឧឡា ។ ហោះហើរតេសិងបរិពារ យំទ្រង់ព្រះសិអារ្យ គឺប្រសើរណោងណង ។ អញ្ជើញធេស្ដេចលីលា មូលមកព្រាយៗព្រោងៗ ពុទ្ធរូបរេក្ខោ ។ តួលុះព្រះសរបវរសាស្ដា ខាវ៉ៃព្រះបដិមា ថ្វាយព្រះផលអនុផ្ចង់ ។                                                        °មេតាំងបេងចេញចាកចៀវធុចំណងមេតាំងឆាត់ទៀវទង់ មេតាំងទៀនធូបជ្វាលា តួទាំងឡាយ ថ្វាយពុទ្ធបូជា តែសម្ដេចព្រះបដិមា មេគ្រើងថួនៗទុកពារិ៍ ។  តួលើកលួងថួន​ធុកសិងអាណា តួលើកក្រចេះ ចួងឋាន់គឺសុរគន្ធរសខៃច ។ តួលើកណាំភីងណាំតាន់ មុធុអនលំអុតចុងអែមអន អនឧត្តមណាក់ណា ។ សព្វព្យញ្ជនានាសប្បារិទ្ធា ចុងបង្កើតហារិសា គឺរេកក្រចេះចៃតុង ។ និព្វព្យញ្ចនានាធុបច្ចនមីណៃគូកន ចក្រពានភិនថ្វាយ ។ មេណៃនាគ ពិភពព្រាមព្រាយ មេណៃមើងមឿម៉ាយ ទិព្វភោជនាហារ ។
°     តួតាំងតែង បិនតំណែងនមស្ការ ជិនរូអនុព្ភិសាល គឺណៃអង្គព្រះសាស្ដា ។ តួទាំងឡាយ ថ្វាយពុទ្ធបូជា តែសម្ដេចព្រះបដិមា តួត្រៃលោកព្រះបិនគុរុវ ។ អញ្ចើញធេស្ដេច ទ្រង់មិធុតា ឥន្ទឱ្យគ្រឿងមុជុរឥន្ទខាជិនជុំថ្វាយ ។ ចុងតួត្វាហៃចិត្តប្រាសប្រាយ ហៃរំដោះទុក្ខអន្តរាយ ហៃលុះសុខទុក្ខឃន ។ ចុងហៃពន ចាកតើនគុរនរៀវរុន ចងហៃចុងថ្វាយកងួន ចុងអាយ៉ារុនរោគា ។ យើងខ្ញុំសូមសុខ សូមយកសាស្ដាស្លុតដី ព្រះបដិមា ខាសរសើរសូត្រថ្វាយ ។ ខាកដៃតើតល្មលេលើយឡាយ សោយសុខសព្វសាយសល់សែនសង្ខេយ្យា ។ យើងខ្ញុំសូមសិទ្ធ សូមរិទ្ធចេស្ដា សូមលុត ប្រាថ្នា ដោយនៅចៃចំណង ។ យើងខ្ញុំសូមបានផល ​សោយផលអានិសង្ស ត្រៃពិតសម្បត្តិ គ្រងគ្រើយត្រូលហាទៃ ។ សូមយើងបានឈ្នះ មារប្រាំប្រការ ក្រាស់ក្រៃជន្នីខាកតៃ ផលទិដ្ឋធម្មវេគ។ ជុនាវិទ្ធខាចពិសេដ្ឋចុង បង្កើតដោយត្រីហេតុ គុបដិសន្ធិ ។ សូមបាននមស្សការ ព្រះសិអារ្យមេត្រី ស្ដេចត្រាស់សម្ពោធិ ធម្មរត្តរាជា ។ ចុងថើតហើតហាយសោកា ចុងចាក ចុងពុទ្ធា ចុងតួនាហ្វូងសត្វទាំងឡាយ សោយសុខព្រេមព្រាយ បថមោក្ខមហានិព្វាន ។
°ធម្មយោគ វន្ននា ដោយញាណសង្ខេបភឹងអាន សម្មតានៅប្រការហោង ។ នមោមេ ពុទ្ធតេជសា រតនត្តយំ ច ធម្មិករាជំ ព្រះសិទ្ធិយំ ច ធម្មិករាជំ ព្រះសិទ្ធិឫស្សី ទេវា នរាយំ បារមីសុរា សិទ្ធិព្រហ្មា ច ។ ឥន្រ្ទា ច ចតុលោកា អភិរក្ខកា ច សម្ពុទ្ធា ពុទ្ធគង្គា ច សារពេជ្ជជេយំ ប្រសិទ្ធិតេ ។ ជយជយោ ធរណីៗ ឱធីៗ នត្ថិៗ សុជេយំ។ ជយជយោ គជ្ជគន្ធលេ និសេយ្យនិសេយ្យា និសេយ្យមេរុ ពន្ធរាជិ ។ ជយជយោ គម្ភីរសោភី នាគេនាគី បិសាចភុត្តកុលី ។ ជយជយោ ធុនមិត្តរោគេ ។ ជយជយោ ស្រឹង្គីសទា ទនវិមុក្ខជា ។ ជយជយោ ចម្បាទិន្នាកកុលក្ខណទុក្ខ ។ ជយជយោ គជ្ជគន្ធរក្ខសូករភុជ្ជ កសិហា ព្យគ្ឃិប្បា ។ ជយជយោ រក្នមក្ខយាត្រា ជិត្តជិត្តសេណា វិបស្សទិន្នរត្ថិ ។​ ជយជយា សុក្ខសុក្ខជីវី ។ ជយជយា ធរណីគលេសទា សុជយ ។ ជយជយា ធរណីសគិទា ។ ជយជយា ចក្រវាឡេយាវ ភវគេ ។ ជយជយា រក្ខសេសុភុជ្ជតេជា។ ជយជយា ព្រាហ្មណទក្ខិណា ។ ជយជយា រាជាធិរាជ សុជយជយំ ។ ជយជយា បឋវិសព្វំ ។ ជយជយា មហន្តំ បច្ចេកពុទ្ធសាវំ ។ ជយជយា មហេសុរំតំហារា ហារេទេរំ ។ ជយជយា ព្រហ្មាសក្កោ ។ ជយជយា នាគោវិរុឡ្ហកោវិរូបក្ខោ ចន្ទិមារាវំ ។ ឥន្ទោចវិនតិយោ កុវេរោ ពុរុនោបិចអភិវាយោ ។ ច បជ្ជលហោ ច កុមារោ ។ ទិដ្ឋិរត្ថកោ អដ្ឋរស្ស មហាទេវា សិទ្ធិតាបស្ស អទិយោ ឥសីណោ សាវកា សព្វេ ជយំ រាមោតិភវន្តុ តេ ។ ជយធម្មា ច សង្ឃោ ច ធម្មឋានេ ច ជយកំ ឯតេន ជយតេជនំ ។ ជយោ សិទ្ធិ ភវន្តុ តេ °       ជយោហិ ពុទ្ធសិរិមត្តោ អយំ មារស្ស ច បាបិមត្តោ បរាជយោ ឧឃោសេយ្យុំ ពោធិ មន្តេ បមោទិតា ជយំតទា នាគគនា មហេសិនោ ។ ជយោហិ ពុទ្ធសិរិមត្តោ អយំ មារស្ស ច បាបិមត្តោ បរាជយោ ឧឃោសេយ្យុំ ពោធិ មន្តេ បមោទិតា ជយំតទា ព្រហ្មគនា មហេសិនោ ។ ជយោហិ ពុទ្ធសិរិមត្តោ អយំ មារស្ស ច បាបិមត្តោ បរាជយោ ឧឃោសេយ្យុំ ពោធិ មន្តេ បមោទិតា ជយំតទា ទេវគនា មហេសិនោ។ ជយោហិ ពុទ្ធសិរិមត្តោ អយំ មារស្ស ច បាបិមត្តោ បរាជយោ ឧឃោសេយ្យុំ ពោធិ មន្តេ បមោទិតា ជយំតទា សុបណ្ណនាគគនា មហេសិនោ ។°ជយន្តោ ពោធិយា មូលេ សក្យានំ នន្ទិវឌ្ឍនោ ឯវំ ត្វំ វិជយោ ហោហិ ជយស្សុ ជយមង្គលេ អបរាជិត បល្លង្កេ សីសេ បឋវិបោក្ខរេ អភិសេកេ សព្វពុទ្ធានំ អគ្គប្បត្តោ បមោទតិសុនក្ខត្តំ សុមង្គលំ សុបភាសំ សុហុដ្ឋិតំ សុខិណោ សុមុហុត្តោ ច សុយិដ្ឋំ ព្រហ្មចារីសុ បទក្ខិណំ កាយកម្មំ វាចាកម្មំ បទក្ខិណំ   បទក្ខិណំ មនោកម្មំ បណីធិតេ បទក្ខិណា បទក្ខិណានិ កត្វាន លភន្តត្ថេរ បទក្ខិណេ តេ អត្ថលទ្ធា សុគតា វិរុឡ្ហា ពុទ្ធសាសនេ អរោគា សុគតា ហោថ សហ សព្វេហិ ញាតិភិ ។ សណន្តភោន្តោ យេវោហំ អស្មិឋានេ អធិគាតា ទីឃាយុកា ហោន្តុ សព្វទា រក្ខន្តុ សព្វសត្តានំ រក្ខន្តុ ជិនសាសនំ យាកាចបថនាតេសំ យុត្ថកាលេ បវសន្តិ វស្សវស្សា ពលហការោគា ច បទ្ទវា តេសំ និវារេន្តិ ច សព្វទា កាយសុក្ខំ ចិត្តសុខំ ។ វអរហន្តិ យថារហំ ជយមង្គលំ បរិត្តំ និដ្ឋិតំ ។
°   យើងខ្ញុំបង្គំ ប្រតិបត្តិប្រណម្យ ដាក់លើសិរសា សរសើរព្រះអង្គ កាលជាក្សត្រា ស្ដេចគង់នៅនា កបិល្លពស្ភបូរី ។ សោយរាជសម្បត្តិ ប្រាសាទរោងរត្ន ព្រះស្នមជៃស្រី ប៉ែតម៉ីនសែនពាន់ សម្រាប់ចក្រី គង់លើមណី ទែនកែវរត្នផ្ចង់ ។ នារាត្រីស្ងាត់ ព្រះពោធិសត្វ នឹកនៃព្រះអង្គ ត្បិតស្ដេចនៅនា តណ្ហាលន់លង់ ក្សត្រាទ្រើសទ្រង់ ព្រះរាជចិន្តា ។ ព្រះបាមីថ្លៃ រលឹកហ្ឫទ័យ សម្ដេចក្សត្រា នៅបានត្រាស់ត្រាច សារពេជ្ជថ្លៃថ្លា ព្រះលែងតណ្ហា សង្សារបោះបង់។ ទើបស្ដេចយាត្រា អុចទៀនជ្វាលា នាងផ្ទំលង់លក់ អស់ស្រីព្រះស្នម ពុំរឭកអង្គ ទើបស្ដេចត្រាចចង់ ចេញបួសលែងស្ថាន។                   
°   គិតកាលអាធ្រាត្រ ហៅឆន្នអាមាត្រ មកកិតនិបាត ព្រះស្ដែងយកសេះ កម្លាំងហៅហាន ចងគ្រឿងគួរអាង នាំមកលេងថ្វាត់ ។ ទើបឆន្នអាមាត្រ ក្រាបលាព្រះបាទ ទៅដល់រោងរត្ន័ យកសេះធំមួយ ប្រវែងប្រាំបីហត្ថ គួរនៅមហាក្សត្រ  ចងគ្រឿងរចនា ។ សេះនោះចងចៀវ សម្បុរសខៀវ ដូចផ្កាក្រមុតធារ កម្លាំងនោះច្រើន ឥតឯគណនា នាំថ្វាយរាជា នៃកណ្ធរាជ ។ សេះនោះឧត្តម កើតមកបន្សំ ក្សត្រាធិរាជ មានតេជៈបារមី រិទ្ធីអំណាច សីហនាថឥតខ្លាច ស្ដេចឈ្នះក្រុងមារ ។ ទើបស្ដេចលីលា ដល់រាជមាគ៌ា អាល័យសង្សារ នឹងចូលទៅថើប រាហុលកុមារ ខ្លាចឯនាងនាថ កក្រើករលឹកឡើង ។ ទើបស្ដេចចេញទៅ មានមារមួយខ្លៅ ចូលមកទូលថ្លែង បពិត្រកុំអាល ស្ដេចបួសបង់យើង អ្នករឹងថ្កើង នៅតែប្រាំពីរថ្ងៃ ។ សម្បត្តិចក្រព័ត្តរាជ តេជៈអំណាច មកលុះកណ្ដាប់ដៃ អម្ចាស់សោយរាជ្យ ទ្វីបទាំងបួននៃ យសអ្នកថ្កើងក្រៃ ទូទាំងចក្កវាឡ ។ វើយមារមាយា អញពុំប្រាថ្នា សម្បត្តិសង្សារ សម្បត្តិមហាចក្រ អញពុំត្រអាល ស្មើនៅកណ្ដាល សមុទ្រជលសា ។ អ្វីជាត្រើយត្រាណ សារពេជ្ជតាញាណ នាំសត្វទេវតា ពុំឃ្លានសម្បត្តិ មហាចក្រឡើយណា វើយមារមាយា កុំមកសំដី ។ ទើបស្ដេចត្រអាល ទៅដល់ក្បែរទ្វារ ផែលលើពាជី ពាជីសោតស្គាល់ ដើមព្រះចក្រី ស្ដេចសាងបារមី ចេញបួសឯងហោង ។ ព្រះអង្គសីហនាថ នូវឆន្នអាមាត្រ ចេញទៅតែម្ដង ឱ្យកាន់កន្ទុយ សេះលោតរំលង ព្រះអង្គហោះផ្សង លែងរាជពិភព ។ កក្រើកសួគ៌ា ទាំងឆកាមា ព្រហ្មលោកស្ងែងស្ងប់ កាន់ភ្ញីមាលា ផ្កាសួគ៌គ្រាន់គ្រប់ ថ្វាយព្រះបាទ ដល់ឆ្នេរនទី ។ ទើបស្ដេចហោះផ្សង ស្ដេចទៅរំលង អនោមានទី ទៅដល់នៃឋាន ឧទ្យានពិសី ទៀបឆ្នេរនទី ទើបស្ដេចសម្រាន ។ ក្សិណនោះជុំនុំ ទេវតាផងជុំ ថ្វាយគ្រើងបរិក្ខារ សម្រាប់អ្នកបួស គ្រឿងសួគ៌ត្រកាល ទើបស្ដេចបណ្ដាល សទ្ធាឯងហោង ។ ស្ដេចតាំងអធិដ្ឋាន ជាតិមុនអញមាន នៅបានត្រាស់ហោង ឱ្យមានព្រះខ័ន្ធ ជ្រុះដូចអញផ្សង ក្សិណទេវតាផង សំយុងមកថ្វាត់ ។ ទើបស្ដេចទទួល ចាប់យកដោយគួរ នូវព្រះខ័ន្ធរ័ត្ន ហើយព្រះអង្គ ស្ដេចទ្រង់កាន់កាត់ ព្រះកេសាថ្វាត់ បោះឡើងទៅឆ្ងាយ ។ ស្ដេចធ្វើអធិដ្ឋាន ជាតិអញជាព្រះពុទ្ធងាយ សក់អញបោះឡើង សូមថ្កើងពណ្ណរាយ កុំឱ្យខ្ចាត់ខ្ចាយ ជ្រុះដល់ធរណី ។ តេជៈក្សិណនោះ ព្រះឥន្ទស្ដេចឆ្ពោះ ត្រកងកេសី ទុកក្នុងប្រអប់ មាសអប់សឹងភ្ញី ហោះដោយឬទ្ធី ទៅដល់តុសិត ។ កល់ជាចេតិយ៍ ចុឡាមណី ផ្ចង់ដោយអស់ចិត្ត ទៀនធូបផ្កាភ្ញី ជ្វាលាប្រណិត ប្រតិបត្តិពុំដាច់ ។ ព្រះបាទមុនី ស្ដេចផ្សះកេសី កេសាសារពេជ្ជ ទៀបស្ទឹងព្រះក្សត្រ ព្រះអង្គស្រង់ស្រេច ទើបអង្គសារពេជ្ជ ទ្រង់ចីវរថ្លៃ ។ ព្រះអង្គទសពល ប្រសើរអស់កល ។ ឥតត្រាត្រាប់ក្រៃ ស្ដេចទ្រង់ព្រះផ្នួស ល្អលើសប្រពៃ អស់ទាំងភពត្រៃ ឥតមានឯឧបមា ។ ព្រះអង្គធ្វើព្រឹត្ត ធ្វើក្រឹត្យអំណត់ ទុក្ករកិរិយា ចង្រ្កមទៅមក ដូចរាជសីហា ចេញពីគុហា ប្រាសាទមាសទែន ។ ព្រះពិស្ណុការ និមិត្តដោយពណ៌ គ្រប់ការតាក់តែង ទេព្តាទាំងឡាយ សប្បាយថ្កើងថ្កាន ថ្វាយព្រះពុំលែង ទៀនធូបសារពេជ្ជ ។ ស្ដេចធ្វើកិរិយា ប្រាំមួយវស្សា ទើបបានត្រាស់ត្រេច កបនៅទិនាំង បល្ល័ង្ករ័ត្នពេជ្ជ ទើបព្រះអង្គស្ដេច គង់លើបូព៌មាស។                                   °អណ្ដាប់នោះណា នាងសុជាតា ថ្វាមធុបាយាស សឹងគ្រឿងគន្ធទិព្វ ពេញនូវភាជន៍មាស ទើបនាងអង្គាសថ្វាយព្រះទសពល ។ លាយបាទកងចក្រ ទ្រង់មហាបុរិសលក្ខណ៍ ល្អល្អះអស់កល ស្ដេចសោយមធុបាស អស់ឥតសំណល់ ទើបស្ដេចតម្កល់ លើកឡើងអធិដ្ឋាន ។ បោះកណ្ដាលស្ទឹង ភាជន៍មាសវិលវឹង ប្រទក្សិណបាន បីជុំហើយឮ សព្វសូរឆោងឆាំង នាគរាជភាំងប្រាណ ភ្ញាក់ឡើងរលឹក។ រីកាលនាគរាជ ក្រេវក្រោធនូវអំណាច ស្ងប់ស្ងែងពន្លឹក ព្រះត្រាស់ក្សិណៗ ឱ្យអញរលឹក នាងរាជភ្លាំងភ្លឹក ទៅទូលក្រុងមារ ។ បពិត្រក្រាលទូល ព្រះអង្គងម្បូរ សារពេជ្ជមានការ រីព្រះសិរៈធាតុ ចេញលែងសង្សារ បួសទៀបកណ្ដាល អនោត្តមានទី ។ ប្រដាប់នៅគ្រឿង សម្រាប់រុងរឿង អ្នកបួសសឹងថ្មី មានរ័ត្នបល្ល័ង្ក ផុះឡើងពិសី គួរនៅព្រះស្រី ក្រុងមារស្ថិតស្ថាន ។ ក្សិណក្រុងមារដឹង ព្រះសិទ្ធត្ថនៅក្មេង កុំឱ្យបួសបាន ជាងាយអញផ្ចាញ់ ដោយបញ្ចកាម មានភ្លឹកផ្លុងកុំបីមាន គង់សីកិរិយា ។ ទើបហៅកូនស្រី ឈ្មោះអារតី​ រាគាតណ្ហា ប្រដាប់ទ្រង់គ្រឿង ដូចស្រីសួគ៌ា ទោះអ្នកណា យល់ទប់ពុំបាន ។ ឱ្យនាងចូលបាន លួងលោមនៃចៅ សិទ្ធត្ថដល់ឋាន ហើយមេស្រដី ឱ្យគាត់ស្លូតក្សាន្ត កុំបីឱ្យមាន ចំណេះបានហោង។ ហៃកូនពុំងារ សម្លាញ់បិតា ទាំងបីស្នេហ៍ស្នង ចូរនាងរិះគិត មូលមិត្តល្បួងចង ចៅសិទ្ធត្ថហោង កុំបួសបាន។ ក្សិណនោះនាងទៅ ខ្លួននាងល្អល្អៅ ចេញពីឧទ្យាន ទ្រង់គ្រឿងមាលា ដូចទេពវិមាន យាត្រាដល់ស្ថាន សារពេជ្ជស្ដាចយល់ ។ កូនមារទាំងបី លួងលោមស្រដី បញ្ចង់អស់កល យើងខ្ញុំឥតប្ដី មកកាន់ទសពល យើងសោតមកយល់ យកអ្នកជាប្ដី ។ វើយមារមាយា ម្ដេចមកចចារ លួងអញស្រដី អញពុំឈ្លានមឹង អប្បល័ក្ខជាស្រី អញសាងបារមី ចូរមឹងចេញទៅ ។ តេជៈបារមី កូនមារទាំងបី ប្រែរូបហ្មងសៅ ក្សិណនោះប្រែជាចាស់ សម្បុរគ្រាតក្រៅ សក់ច្រាញ់ស្កាញស្កូវ មានខ្នងគមគាក់។ ដៃកាន់ឈើច្រត់  ហ្ឬទ័យផុតៗ រត់ទៅសំណាក់ ទើបក្រុងមារយល់ កូនទាំងបីនាក់ ម្ដេចឡើយប្រែភ័ក្រ្ត បង់រូបបង់ឆោម ។ ក្រុងមាររឹងក្រោធ ស្ទើស្ទុះលលោត ទៅជាគេផ្តោម ខាំមាត់គុំគួន ទូទាំងផ្ទៃក្រោម ពលមារចារចោម ដៀលនៃសារពេជ្ជ ។ ស្រមនេះអំណាច ម្ដេចឡើយពុំខ្លាច ក្រែងអញដល់តិច ទោះពុំស្រឡាញ់ កូនអញជាស្ដេច ម្ដេចឡើយធ្វើកិច្ច បង់ដោយក្រឹត្យា ។ ក្សិណនោះជំនុំ ពលផងមកជុំ មនុស្សសត្វតិរច្ឆាន ទាំងយក្សគន្ធរ ទាំងទេពនិករ មកដល់ត្រៀបត្រា ទាំងទេព្តាផង ។ ទោះយក្សគន្ធរ ទាំងទេពនិករ សឹងមូលមកសព្វ អស់ទាំងទេព្តា ព្រឹក្សាហេមពាន្ត ទាំងរាជសីមា គុជសី សឹង្ហារ ។ គ្រុឌរាជឥន្រ្ទីយ៍ នៅសត្វចាមរី ដំរីសេះលា ទន្សាយគោព្រៃ ក្របីរមាសខ្លា ចចកស្វានស្វា រមាសប្រើសទ្រាយ ។ អស់ទាំងបក្សី នៅមករគម្ភីរ ក្រពើឆ្លាមលាយ ទាំងត្រីអណ្ដើក បបែលកន្ធាយ ត្រីប្រាត្រីក្រាយ រាជឆ្ដោរាហ៊ូ។ ទាំនាគរាជនាយ ថ្លាន់ថ្លុងពោះក្រាយ ពស់វែកពឹសយង់ ស្ដេចឱ្យបំពុល កុំឱ្យនៅលង់ ទើបនៅផង បញ្ជីទាំងឡាយ។ ពលមារនិមិត្ត សម្ដែងដោយរិទ្ធ ដោយកលអធិប្បាយ មុខសិងសឹង្ហ មុខខ្លា មុខទ្រាយ រត់ទៅវាត់វាយ ដកព្រឹក្សាថ្វាត់។ មានអាវក្រោះពាក់ ទាំងៗស្រមាត ស្រមូវមិសមាត ពាក់ក្រោះព្រាងព្រាត់ កៅទាន់កានកិត ធ្នូរស្នារកាំភ្លើង ។ កំពឹសសឹងសែន រត់ទៅចិញ្ចែង ជិះគិរីមេខាលា ដូចទិព្វឥន្រ្ទា ទើបចរលីលា ប៉ុនប៉ងទៅច្បាំង ។ មារស្រែកសន្ធាប់ វើយព្រះស្ដែងឆាប់ រត់តាមកម្លាំង កក្រើកផ្ទៃក្រោម រន្ធត់ស្ទៀងខ្លាំង ហាក់បើកទាំង ព្រះសុមេរុបព៌ត កក្រើកសួគ៌ា ទាំងព្រៃព្រឹក្សា ហេមពាន្តទ្រោមទ្រុឌ កក្រើកទាំងភ្នំ បព៌តកៃឡាស់ បព៌តទាំងមហាសមុទ្រ បែកផ្កាត្រែងត្រា ។ ស្ដេចទ្រង់ព្រះម្កុដ សង្វារវិសុទ្ធ កន្ទរចនា ដាំត្បូងពពាល រ័ត្នពីទូមុក្តា ទើបស្ដេចយាត្រា គង់លើគុជសា ។ ស្ដេចទ្រង់ព្រះខន្ធ កងចក្រត្រកាល ទ្រង់នូវលំពែង កាំភ្លើងបាញ់ដាល ទើបស្ដេចប្រហារ ប្រហារឱ្យវិនាស ។ មើលមារអភិរម្យ ខ្លៀវខ្លស់ធាងធាំង ចម្មាទង់មាស ព្រហ្មចូលទៅ ពលផងដេសដាស ដូចដល់ទៀបអៈ សារពេជ្ជតាញាណ ។ មារដល់រន្ធត់ ទេព្ដាផងរត់ ជ្រកទៅសព្វឋាន អស់ទាំងចតុទ្វីប អាកាសហេមពាន្ត ឥតអ្នកមួយមាន កំដរសារពេជ្ជ ។ តេជៈបារមី ឆព្វណ្ណរង្សី ចេញអង្គស្រេច ឆ្វាត់ឆ្វៀលទៅមក ពុំដែលនៅដាច់ ទូលអង្គសារពេជ្ជ ថាយើងអាសារ ។ វើយបារមី ព្រះស្ដែងនៅថ្វី ចេញមកឆាប់រ៉ា ព្រះស្ដែងជួយអញ អង្គអញកំព្រា ពលមារត្រៀបត្រា ពេញទាំងមណ្ឌល។ ទោះបារមីទូល ព្រះអង្គអម្បូរ សារពេជ្ជទសពល ជាជាងយើងច្បាំង កម្លាំងអស់កល ព្រះអង្គទសពល ស្ដេចគង់សម្រាន ។ ក្សិណនោះបារមី ចេញទៅដោយទី គ្រប់ទិសសឹងមាន ជាជាងយើងច្បាំង ផងពលមារហាន កុំឱ្យនៅបាន ចាកទៅលែងថ្វាត់ ។ មារស្ទុះចូលទៅ ក្រវើនសម្ដៅ ត្រង់បល្ល័ង្ករ័ត្ន បាញ់បាច់សាចទៅ បែកជាផ្កាថ្វាត់ បែកជាផ្កាខ្ទឹង សារពេជ្ជស្ដេចកាន់ ក្រុងមាររឹតក្រោធ ប្រឹងប្រាណលលោត កាន់ក៏ទ្រង់ខ័ន្ធ ថាព្រះស្ដែងចាប់ ស្រមនេះមកកាន់ ទើបយើងធ្វើទណ្ឌ ធ្វើទោសឱ្យចាល ។ កុំអាលគ្នាកាប់ កុំអាលសម្លាប់ ធ្វើឱ្យពិការ យើងនឹងបោះទៅ ដល់ក្រៅចក្រវាឡ ឱ្យជ្រុះកណ្ដាល សមុទ្រទៅឆ្ងាយ ពលមារធំៗ លើកថ្មលើកភ្នំ ដកព្រឹក្សរត់រាយ ស្ទួយភ្នំបោះទៅ ភ្នំបែកខ្ចាត់ខ្ចាយ ទើបវិលវឹងថ្វាយ ជាផ្កាភ្ញីថ្វាត់ បែកជាចម្ប៉ា ម្លិះរួតម្លិះលា បែកជាផ្កាខ្ទឹង កំភ្លឹងសូរភី បែកជានួនស្រី យុតផ្កាក្ដាំងងារ ។ បែកជាមន្ទារបោះ បទុមច្រាលស្រស់ ព្រលិតមានផ្កា បែកជារំចង់ ស្រយង់កិត្តិកា ក្រងជាមាលា ផ្កាភ្ញីស្រស់ថ្វាយ ក្រុងមាររឹតខឹង គុជសាទ្រហឹង ស្រែកសព្វឮឆ្ងាយ ខាំមាត់គុំគួន កាន់ដៃនឹងវាយ នាគរាជពស់ក្រាយ ព័ទ្ធអង្គសម្បើម ខ្លះដកដើមត្នោត មានភ្នែកស្លក់ស្លើត មុខធំសម្បើម មានធ្មេញស្ញិញស្ញាញ សម្បុរគ្រោធគ្រើម ពលមារជ្រួលជ្រើម ក្រទារកាំងក ។ ខ្លះបាញ់ខ្លះបោះ ខ្លះកាន់កំផ្លោះ កាំភ្លើងខ្ទាខ្ទរ សឹងកាន់ពឹសយង់ ព័ទ្ធអង្គពីធូរ ខ្លះកាន់ស្នាស្នរ នោះវ៉ៃមែនទែន សឹងកាន់អាវុធ ពលផងជុំជិត បោះដូចស្លៀងស្ងរ ពេញទាំងធារា ជាផ្កាដុះរៀង រីករាយភ្លំភ្លៀង ថ្វាយព្រះទសពល ទើបក្រុងមារគិត ស្រមនេះមានរិទ្ធ ឬមួយមានកល យើងច្បាំងចាញ់ដៃ ស្ទើរក្ស័យដាច់ខ្យល់ មកយើងធ្វើពល ដោយរិទ្ធីផ្ចាញ់ ។ វើយស្រមកូនក្មេង ម្ដេចឡើយពុំដឹង រ័ត្នបល្ល័ង្កអញ ចូរព្រះឱ្យអញ ដោយចិត្តអញវិញ ម្ដេចឡើយស្រឡាញ់ ទុកជាទ្រព្យឯង ។ អាណាអាងស្គាល់ ជួយជាបន្ទល់ អំពីបុណ្យព្រេង ព្រះស្ដែងម្នាក់ឯង ពិតពុំយល់ឆ្វេង ព្រះស្ដែងនៅក្លេង ដឹងឯងណាបាន ។ តេជៈបារមី នាងគង្ហីងព្រះធរណី កក្រើកដល់ឋាន ទ្រង់ឆ្នើមអម្ពរ ផុះពីវិមាន ទើបនាងសម្រាន គង់លើឈូកមាស ។ ក្រាបថ្វាយបង្គំ ព្រះសមណគោត្តម រស្មីឱភាស ខ្ញុំសូមឧស្សាហ៍ មារាឱ្យលះ សូមស្ដេចផ្គត់អះ អភិរម្យសម្រាន្ត ។ វើយមារមារយក្ស ម្ដេចមឹងស្រដី ឱ្យស្ដេចពុំក្សាន្ដ នឹងរត្ន័ទីនាំង បល្ល័ង្កឋិតស្ថាន កុំបីមឹងមាន ពាក្យពោលស្រដី ។ មឹងរកបន្ទល់ អញសោតអញស្គាល់ ជាដើមបក្សី កាលស្ដេចឱ្យទាន ស្ដេចសាងបារមី ច្រូចទឹកកន្ទីរ ដល់ឋានអញនាយ ។ សក់អញទទឹក នៅជាដើមព្រះចៅ ស្ដេចបានទំនាយ ពីបួនអសង្ខេយ្យ ក្រៃសែនកប្បឆ្ងាយ ទើបស្ដេចអភិប្រាយ បានត្រាស់សារពេជ្ជ ។ ម្ដេចមឹងដណ្ដើម ពលផងជ្រួលជ្រើម ចោមច្បាំងនៅច្បាប់ រ័ត្នបល្ល័ង្កថ្លៃ សម្រាប់សារពេជ្ជ ម្ដេចឡើយអាចស្រេច ជាទ្រព្យឯងណា ។​ នាងគង្ហីងព្រះធរណី ចាប់ច្បូតទឹក ពីសក់សាចទៅឆ្ងាយ ដល់ពលមារភិត រួតរត់ព្រាត់ព្រាយ បែកបាក់ធ្លាក់ធ្លាយ រត់ទៅពុំទាន់ ។ រីក្រុងមារឯង ស្មារតីវង្វេង ជ្រុះទាំងព្រះខ័ន្ធ ភ្លេចទាំងពាជី គិរីជិះជាន់ ភ្លេចទាំងកៅទន្ដ សម្រាប់អាត្មា។  ប្រកាប់គ្នាឯង ដាលដល់គគ្រេង ពេញទាំងភារា ដំរីសេះជាន់ ឥតឯគណនា រីក្រុងមារា ដល់កំផែងចក្រវាឡ ។ ទើបក្រុងមារគិត អ្នកនេះមានរិទ្ធ មានតេជៈសម្ភារ អស់ទាំងចតុទ្វីប អ្នកនេះត្រអាល ស្ដែងស្ដេចត្រកាល បានត្រាស់សសារពេជ្ជ ។ ទើបក្រុងមារគិត តែអង្គអស់ចិត្ត ទ្រង់ភ្ញីស្រស់ស្រេច ប្រដាប់នៅថ្វាយ ព្រះអង្គសារពេជ្ជ ទើបក្រុងមារស្រេច បង្គំទសពល ។ បពិត្រអម្ចាស់ ស្ដេចមានបុណ្យណាស់ ទាំងត្រៃភពសល់ អស់ទាំងទេព្ដាសួគ៌ ខ្ញុំយល់ពុំអាច ផ្ទឹមដល់ព្រះអង្គឡើយ ។ ព្រះអង្គទសពល ស្ដែងស្ដេចទតយល់ មារបង្គំហើយ ព្រះអង្គទាយទុក មារនេះជាត្រើយ ចំណេរទៅហើយ ហៅព្រះឥសូរ ។ ក្សិណនោះជំនុំ ទេព្ដាផងជុំ មនុស្សសត្វផងជុំ ថ្វាត់ថ្វាយបង្គំ ប្រណម្យឡើងទូល គ្រឿងគ្រប់បរិបូរណ៌ អភិសេកសារពេជ្ជ ។ ទ្រង់ភ្ញីមាលា គ្រឿងទិព្វរចនា ថ្វាយព្រះអង្គស្រេច ទាំងឆត្រ័ទាំងទង់ ពិតានរំលេច មហាទិព្វស្រេច ថ្វាយព្រះអង្គឆាន់។ តេជៈបារមី ព្រះមហាពោធី ផុះដូចព្រះច័ន្ទ ប្រក់ព្រះទសពល ថ្កើងថ្កល់ផាផាន់ បែកសាខាខ័ន្ធ ស្លោមស្លឹកលាស់ខ្ចី ។ ព្រះអង្គឧត្តម សោយសុខភិរម្យ បញ្ចេញរស្មី ឆ្វាត់ឆ្វៀលគ្រប់ទិស ពេញទាំធរណី ភ្លឺព្រះរស្មី រុងរឿងត្រកាល  យើងខ្ញុំសរសើរ ដំណាលដំណើរ ព្រះសាងសម្ភារ លុះបានត្រាស់ស្រេច សារពេជ្ជសាស្ដា ហៅព្រះផ្ចាញ់មារ បរិបូរណ៌ចប់ហោង ។          ចប់










 
ថ្វាយផ្កាបទុមចំពោះព្រះសម្មាសម្ពុទ្ធ

° ខ្ញុំផ្គុំម្រាមដៃដប់         ប្រសប់នូវក្រចក                                           ដូចកលនូវត្របក          កម្រងផ្កាឈូកក្រពុំ។
°     បទុមក្រពុំរីក            មានចិត្តត្រេក             កាច់មកថ្វាយ។        បទុមក្រពុំថ្វាយ        បង្កាច់កាយ                កបកេសរ
°     លុតលើកទាំងទសករ     ប្រណម្យដាក់         លើសិរសី
        ថ្វាត់ថ្វាយទៅព្រះស្រី     រតនត្រៃ                 បីប្រការ ។
°     ក្បូរក្បាច់រចនា     បរបួនដ-       ណ្ដប់ហត្ថ
        ស្លោមស្លឹកត្រសាយ   ត្រសុំនៅ    លើមែកមាស ។
°     បពិត្រព្រះភគវា     គង់នៅនា       បល្ល័ង្កពេជ្រ   
        រីឯពាក្យសំណូម      យើងខ្ញុំសូម    សូមប្រាថ្នា ។
° កើតមកសព្វជាតិណា      កុំឱ្យឃ្លាត          ពីព្រះគុណ
        ហេតុនេះសូមព្រះអង្គ        ជួយស្រោចស្រង់        ដាក់សម្ពៅ ។
°     យើងខ្ញុំឱ្យឆ្ពោះទៅ         ដល់ត្រើយត្រាណ   និព្វានហោង .ចប់

ធម៌សូត្រថ្វាយគ្រឿងផ្សេងៗនៅពេលជិតភ្លឺ
១.អណ្ដាប់នោះណា នាតុម្មាលា ថ្វាយផ្កាបទុម សឹងមានរចនា ថ្លៃថ្លាឧត្តម នាងនាថខិតខំ ថ្វាយព្រះជិនស្រី ។
២. អណ្ដាប់នោះនៃ នាងបុណ្ណទាសី ថ្វាយព្រះគង្គា សឹងទឹករងថ្លា​ ថ្លៃថ្លាសោភា នាងនាថជយា ថ្វាយព្រះសាស្ដា ។
៣. អណ្ដាប់នោះណា នាងសុជាតា ថ្វាយមធុបាយាស សឹងពេញគន្ធទិព្វ ពេញនូវភាជមាស ទើបនាងអង្គាស ថ្វាយព្រះអង្គឆាន់ ។
៤.អណ្ដាប់នោះណា នាងពៃសាខា ថ្វាយពានព្រះស្រី សឹងមានគ្រប់គ្រឿង រុងរឿងប្រពៃ នាងនាថស្រីថ្លៃ ថ្វាយព្រះទសពល ។ ចប់   ធម៌បដិយោគ កសាងឡើង នឹងវាយកុំព្យូទ័រដោយ ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុសិរិសម្បន្នត្ថេរ ផេត សំ ។
            បានចម្លងចាប់ពីថ្ងៃ ច័ន្ទ ១៤រោជ ខែមាឃ ឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវនឹងថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០១៦ ព្រមទាំងបញ្ចប់នៅថ្ងៃ អង្គារ៍ ១កើត ខែផល្គុន ឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវនឹងថ្ងៃទី ០៨ ខែ ឆ្នាំ ដដែរ ។ សូមចែករំលែកមហាកុសលទាំងអស់នេះដល់ ព្រះករុណា និងញោមញាតិ គ្រប់ៗព្រះអង្គ គ្រប់ៗគ្នាតាមកម្លាំងសទ្ធាជ្រះថ្លា សូមអនុមោទនា !!! កុសលទាំងនេះ សូមឧទ្ទិសជូនវិញាណខន្ធ ជីដូន ជីតា និងញាតិការទាំងប្រាំពីរសន្ដាន ព្រមទាំងសត្តនិករ សូមបានទទួលនូវចំណែកបុណ្យស្មើៗគ្នា សូមអនុមោទនា !!!

No comments: