Monday, April 4, 2016

អំពីរបៀបរាប់ បកសករាជ
ª   រាប់ខែ ពិសាខ ជាខែទីមួយ រៀងរហូតគ្រប់ ១២ខែ ដោយគិតចាប់ពីថ្ងៃ ០១ខែពិសាខតែម្ដង ។(នឹងរាប់ចាប់ពី ១រោជ គ្រប់ខែនីមួយ)
        ហើយគិតតាមខែ ពេញ ឬមិនពេញផងដែរ ។
        v   ការរាប់ពុទ្ធសករាជដែលកន្លងផុតគឺ ថ្ងៃ ខែ ឆ្នាំ ដែលត្រូវកន្លងផុត ។
             ការគិតគឺ មិនរាប់បញ្ចូល ថ្ងៃ ខែ ឆ្នាំបច្ចុប្បន្នឡើយ ។
ឧទាហរណ៍៖ បច្ចុប្បន្នស្ថិតនៅថ្ងៃ ០៤រោជ ខែមិគសិរ ពុទ្ធសករាជ ២៥៥៩ ព្រះវស្សា ។
               4ដូចនេះយើងយកឆ្នាំ ដែលកន្លងផុតគឺ ២៥៥៨ ព្រះវស្សា ។
        v   ខែមិនទាន់មានមកគឺ ចាប់រាប់ពីខែពិសាខ រៀងរហូតដល់ខែបច្ចុប្បន្ន គឺខែមិគសិរ​តែម្ដង ។
               4ដូចនេះយើងយកខែ ដែលកន្លងផុតគឺ ០៧ខែ
        v    ថ្ងៃដែលកន្លងផុតគឺ ចាប់រាប់ពីថ្ងៃ ០១រោជ ខែមិគសិរ មកដល់ ០៤ខែមិគសិរ ជាថ្ងៃបច្ចុប្បន្ន ។
               4ដូចនេះយើងយកថ្ងៃ ដែលកន្លងផុតគឺ ០៣ថ្ងៃ
v  ចំណែកពុទ្ធសករាជត្រូវបកពេលបច្ចុប្បន្ន បើស្ថិតនៅថ្ងៃ ខែ ឆ្នាំណា គឺយើងសូត្របកយកតែម្ដង ។
        v     អំពីពុទ្ធសករាជ ដែលនៅសល់មិនទាន់មានមក
               4ត្រូវយក ៥០០០ ព្រះវស្សា ដកនឹងឆ្នាំបច្ចុប្បន្ន បើឃើញប៉ុន្នានគឺជាឆ្នាំដែលមិនទាន់មានមក
ឧទាហរណ៍៖ បច្ចុប្បន្នពុទ្ធសករាជ ២៥៥៩ ព្រះវស្សា
               4ដូចនេះយើងត្រូវយក ៥០០០ - ២៥៥៩ =២៤៤១ ព្រះវស្សា (ជាឆ្នាំដែលមិនទាន់មានមក)
        v     ខែដែលមិនទាន់មានមក             ឧទាហរណ៍៖ បច្ចប្បន្ន ស្ថិតនៅខែ មិគសិរ
               ª ត្រូវរាប់ពីខែ មិគសិរ បុស្ស មាឃ ផល្គុន ចែត្រ
               4ដូច្នេះយើងបាន ខែដែលនៅសល់មិនទាន់មានមកគឺ ០៤ខែ
v  ថ្ងៃដែលនៅសល់មិនទាន់មានមក ឧទាហរណ៍៖ បច្ចុប្បន្នស្ថិតនៅថ្ងៃ ០៤រោជ ខែមិគសិរ​ ។
               ª ត្រូវរាប់ពីថ្ងៃ ០៤រោជ ខែមិគសិរ រៀងរហូតដល់ ០១រោជ ខែបុស្ស
               4ដូចនេះយើងបាន ថ្ងៃដែលមិនទាន់់មានមកគឺ ២៦ថ្ងៃ ។
ដូច្នេះយើងអាចបកបានថា៖ ពុទ្ធសករាជមិនទាន់មានមកគឺ ២៤៤១ព្រះវស្សា , ០៤ខែ នឹង ២៦ថ្ងៃ ។
 វីធីបកសករាជ
        ឧកាស សិរីសក្យមុនីៈ បពិត្រអើយ ព្រះសិរីសក្យមុនីគោត្តម បរមបពិត្រ សព្វញ្ញូពុទ្ធស្សៈ ទើបនឹងព្រះអង្គបានត្រាស់ ៤៥ព្រះវស្សា ប្រាជ្ញាសារពេជ្ជតាញាណ បញ្ចចត្តាឡីសៈ ៤៥ព្រះវស្សា ទុព្វលវៈ ព្រះអង្គថយនូវព្រះកាយពល បច្ចូសសមយេៈ ទានឹងទៀបហៀបបែកបច្ចូសព្រឹកព្រាងស្វាង ព្រះរស្មី និសីទិៈ គឺព្រះអង្គគង់នៅ យមកសលាមន្តរេៈ នៅលង្វែកមែករាំងទាំងគូរ កុសិនារា ព្ឋដ៏នគរកុសិនារា រាជបុរីរម្យ ឧត្ដមបវររាជស្ថាន និសីទិៈ គឺព្រះអង្គទ្រង់គង់នៅ អមុម្ហិៈ អស់ឆ្នាំ សប្បសំវច្ឆរេៈ ក្នុងឆាំ្នម្សាញ់ គិម្ហន្តៈ គឺរដូវក្ដៅ ឧតុម្ហិៈ ចូលមកដល់ វិសាខមាសេៈ គឺខែវិសាខ សុក្កបក្ខេៈ គឺខ្នើត បណ្ណរសី តិថិយំៈ ព្ឋដ៏ថ្ងៃ​ ១៥កើត ភុម្មវារេ ព្ឋដ៏ថ្ងៃអង្គារ៍ ភុម្មយាមេ គឺវាលាយាមអង្គារ៍ អនុរាធនក្ខត្ត ទិវសតេ បត្ថាយៈ ចាប់អំពីព្រះអង្គសេហនាថចូលកាន់នគរព្រះមហានិព្វានទៅហើយនោះ ធាតុយាៈ រីព្រះបរមធាតុផងទាំងឡាយទាំងពួង អវសេសានិៈ អស់ឆ្នាំឥតសំណល់សេសសល់ នឹងគិតឡើយ ។
        បពិត្រអើយ សាសនាៈ រីព្រះសាសនា ភគវតោៈ បពិត្រព្រះបរមសាស្ដាចារ្យ អតិក្កន្តានិៈ កន្លងរំលងទៅហើយនោះ ទ្វេសំវច្ឆរសហស្សានិៈ ទៅនៅ (២០០០) បញ្ចសតាធិកានិៈ ទៅនៅ (៥០០) ចតុបញ្ញាសសំវច្ឆរៈ (៤៥)ព្រះវស្សា (.........មាស) សេសង្ខ្យាខែកន្លងទៅហើយ (............)ខែ (...........ទិន)
សេសង្ខ្យាថ្ងៃកន្លងទៅហើយ (..........)ថ្ងៃ អហេសុំៈ ស្រេចហោង ។
        ឥមស្មឹ បច្ចុប្បន្នកាលេៈ រីនឹងស្រដីអំពីបច្ចុប្បន្នឥឡូវនេះ (.........សំវច្ឆរៈ)នៅក្នុងឆ្នាំ (.........នេះ) អយំៈ (វស្សន្ត) គឺរដូវភ្លៀង ឧតុម្ហិៈ ចូលមកដល់ (.........មាស)គឺខែ(.........) (សុក្កបក្ខេ) ព្ឋដ៏ខ្នើត (......តិត្ថិយំ) នៅថ្ងៃបច្ចុប្បន្ន (...........)កើតនេះ អជ្ជៈ ឥឡូវនេះ សម្បត្តោៈ ចូលមកដល់ (......វារេ)ព្ឋដ៏ថ្ងៃ(..........) ។
        អនាគតេ កាលេៈ រីព្រះសាសនាដ៏ទ្រង់ញាណ នៅសល់ខានខាងមុខ, ទ្វេសំវច្ឆរៈ សហស្សាធិកានិ ទៅនៅ (២០០០) ចតុសតាធិកានិៈ ទៅនៅ (៤០០) បញ្ចចត្តាឡីសៈ សំវច្ឆរៈ (៤៥) ព្រះវស្សា (.........មាស​)សេសង្ខ្យាខែនៅសល់ខាន(.............ខែ) (..........ទិន)សេសង្ខ្យាថ្ងៃនៅសល់ខាន (...............ថ្ងៃ) អវសេសានិៈ អង្គគឺមិនសេសសល់ឡើយ នឹងស្រដី អតីតៈ បច្ចុប្បន្ន អនាគត មុនក្រោយផ្សំគ្នាឱ្យបានធួន គ្រប់ ៥០០០ ព្រះវស្សាដោយបរិបូរណ៍ហោង ។
បកបែបសម្រាយ
        សិរីសប្បមស្សតុៈ ព្រះពុទ្ធសរាជ ព្រះសិរីសក្យមុនិគោត្តម បរមញាណកាល ព្រះអង្គលីលា យាងចូលព្រះមហានគរបរិព្វាន ព្រះអង្គទ្រង់ប្រតិស្ថានព្រះពុទ្ធសាសនាទុកឲ្យបានធួនគ្រប់ ៥០០០ព្រះវស្សា
        សាសនា អតិក្កន្តានិៈ កន្លងរំលងទៅហើយបាន (.....បញ្ចូលឆ្នាំកន្លង)ព្រះវស្សា សេសង្ខ្យាខែកន្លងបាន(......បញ្ចូលខែកន្លង)ខែ សេសង្ខ្យាថ្ងៃកន្លងទៅហើយបាន(...........បញ្ចូលថ្ងៃកន្លង)ថ្ងៃ
        រីនឹងគណនាបច្ចុប្បន្នកាល ឥឡូវនេះចូលមកដល់ក្នុងថ្ងៃ(......បញ្ចូលថ្ងៃ)ថ្ងៃ ខែ(.....បញ្ចូលខែ)ខែ ស្ថិតនៅក្នុង (........បញ្ចូលរដូវ) ឆ្នាំ(.........បញ្ចូលឆ្នាំ) ថ្ងៃ ខែ ឆ្នាំនេះ លោកកំណត់ទុកជាបច្ចុប្បន្នវារៈ ។         ចំណែកឯអនាគត ព្រះពុទ្ធសាសនានៅសល់ខានខាងមុខទៀត (.......បញ្ចូលឆ្នាំមិនទាន់មាន)ព្រះវស្សា
ខែ(........បញ្ចូលខែមិនទាន់មាន)ខែ ថ្ងៃ(........បញ្ចូលថ្ងៃមិនទាន់មាន)ថ្ងៃ ។
        បើបូករួមសិរីកាលទាំងបីគឺ អតីតៈ បច្ចុប្បន្ន អនាគតមុនក្រោយ ផ្សំគ្នាឲ្យបានធួនគ្រប់ ៥០០០ ព្រះវស្សា
ដោយបរិបូរណ៍ហោង ។
ការបក កំណត់សាសនា៥០០០ ព្រះវស្សា
        សិរីសប្បមស្សតុៈ ព្រះពុទ្ធសរាជ អាចនឹងគិតជាបឋមបរមសិរីសក្យមុនីសព្វញ្ញូ ព្រះអង្គជាគ្រូដ៏ប្រសើ ចាប់ដើមតាំងពីព្រះអង្គបានត្រាស់ ៤៥ព្រះវស្សា ស្ដេចលីលាទៅគង់នៅនគរកុសិនារារាជធានី បូរីរមរាជឋាន មានព្ឋដ៏លង្វែក មែករាំងទាំងគូរ លើថ្មយមកសលាមហាឋាន ព្ឋដ៏ឱធាននៃស្ដេចសមុលរាជ ក្នុងឆ្នាំម្សាញ់ បញ្ចស័ក នាខែពិសាខ ពេញបូរមី ថ្ងៃអង្គារ៍ យាមអង្គារ៍ វេលាហៀបទៀបបែកព្រះបច្ចូស ព្រឹកព្រាងស្វាងរស្មី ទើបស្ដេចព្រះជិនស្រីព្រះអង្គ ទ្រង់ប្រតិស្ថានព្រះពុទ្ធសាសនាទុកឲ្យបាន ៥០០០ព្រះវស្សា រីនឹងគណនាខែ បាន(៦០០០០)ប្រាំមួយម៉ីនខែគត់ ។
        -នឹងកំណត់ឯថ្ងៃបាន ០១លាន ០៨សែនថ្ងៃគត់ ។
        -នឹងកំណត់ឧបោសថបាន ០១សែន ០២ម៉ឺនឧបោសថ ។   
        -នឹងកំណត់រដូវទាំងបីនេះបាន ០២ម៉ឺន ០៥ពាន់រដូវ ។
        -នឹងកំណត់ឯយាមបាន ០៥លាន ០៤សែនយាម ។
        -តែឥឡូវនេះ ព្រះពុទ្ធសាសនាព្រះសិរីសក្យមុនី សព្វញ្ញូគោត្តម បរមញាណ ព្រះអង្គយាងចូល ព្រះមហានិព្វាន កន្លងរំលងទៅហើយ លុះដល់ ៥០០០ព្រះវស្សា នឹងបាត់នាងភិក្ខុនីពុំមានឡើយ ។
        -លុះដល់ ១០០០ព្រះវស្សា នឹងបាត់ព្រះអរហន្ត អរហត្ត ហោះធ្យានឯអាកាសឋានពុំមានឡើយ ។
        -លុះដល់ ២០០០ព្រះវស្សា នឹងថយព្រះត្រៃបិដក ។
        -លុះដល់ ៣០០០ព្រះវស្សា នឹងបាត់ព្រះសង្ឃជុំនុំឧបោសថ បវារណាពុំមានឡើយ ។
        -លុះដល់ ៤០០០ព្រះវស្សា នឹងបាត់ព្រះត្រៃចីវរ ពុំមានឡើយ ។
        -លុះដល់ ៥០០០ព្រះវស្សា នឹងកើតអន្ដរកប្ប អន្ដរធាន អ្នកជាព្រះសង្ឃមានសំពត់ជ្រលក់រមៀត សៀតត្រចៀកសម្គាល់ថាជាអ្នកបួសហោង ។
បញ្ជាក់ វិធីបក
        -នៅក្នុងវង់ក្រចក ផ្នែកខាងអតីតៈ គឺឲ្យបញ្ចូល ថ្ងៃ​ ខែ ឆ្នាំដែលកន្លងទៅហើយ
        -នៅក្នុងវង់ក្រចក ផ្នែកខាងបច្ចុប្បន្ន គឺឲ្យបញ្ចូល ថ្ងៃ​ ខែ រដូវ ឆ្នាំកំពុងមានសព្វថ្ងៃ
        -នៅក្នុងវង់ក្រចក ផ្នែកខាងអនាគត គឺឲ្យបញ្ចូល ថ្ងៃ​ ខែ ឆ្នាំដែលមិនទាន់មានមក

ភិក្ខុសិរិសម្បន្នត្ថេរ ផេត សំចប់
       
        ដោយអានិសង្ឃនេះ ព្រមទាំងការបដិបត្តិរបស់ខ្ញុំព្រះករុណា អាត្មាភាពភិក្ខុសិរិសម្បន្នត្ថេរ ផេត សំ នឹងការសន្សំកុសលរៀងមក សូមឱ្យខ្ញុំព្រះករុណា បានសម្រេចនូវ ព្រះធម៌ជាន់ខ្ពស់ សម្រេចនូវមោក្ខធម៌ រហូតដល់ព្រះអរហត្ត បានសម្រចអមតៈមហានិព្វាន នាអនាគតជាតិ កុំបីក្លាយជាបការៈដទៃឡើយ ។
        By Goodresults, to Respecting of me and doing good deed every time .Please give me to havedoned good Dhama the onlyultimate reality, Good released until state of being a saint, Permanent big nirvana for Future Nation do not to depart.

No comments: